|

អត្តពលិកជម្រើសជាតិកម្ពុជា ត្រូវហ្វឹកហាត់ត្រៀមប្រកួតកីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន


(AKP)៖ កម្ពុជានឹងបញ្ជូនកីឡាករជម្រើសជាតិខ្លួនទៅហ្វឹកហាត់នៅប្រទេសចិនសម្រាប់ការប្រកួតកីឡាអាស៊ីលើកទី១៩ នៅទីក្រុង Hangzhou ខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន។ នេះជាការឡើកឡើងដោយ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនោះដែរ ឯកឧត្តមបានបន្ថែមថាកីឡាករសញ្ជាតិកម្ពុជាប្រហែល១៦០នាក់ មកពីកីឡា១២ប្រភេទ នឹងចេញដំណើរនៅខែសីហាដើម្បីទទួលបានការបណ្ដុះបណ្ដាលនៅប្រទេសចិនហើយពួកគេមួយចំនួនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងត្រូវជ្រើសរើសដើម្បីចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩នៅទីនោះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)

ឯកឧត្តមបានបន្តថា៖ ប្រតិភូកម្ពុជាទាំង១៥០ ទៅ២៥០នាក់ គ្រូបង្វឹក និងកីឡាករក៏នឹងចាកចេញទៅប្រកួតកីឡាអាស៊ីលើកទី១៩ផងដែរ។ NOCC កំពុងរៀបចំផែនការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិដើម្បីជំរុញឲ្យសហព័ន្ធកីឡាជាតិក្នុងការប្រកួតកីឡាអាស៊ីលើកទី១៩នេះ ដែរត្រូវហ្វឹកហាត់ជាបណ្តើរៗចំពោះកីឡាកររបស់ខ្លួនឡើងវិញនៅក្នុងតំបន់ បន្ទាប់ពីការប្រកួតកីឡា SEA Games លើកទី៣២នៅកម្ពុជា។ ការប្រកួតកីឡាអាស៊ីលើកទី១៩នឹងធ្វើឡើងចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ខែតុលា។

មិនតែប៉ុណ្ណោះ ឯកឧត្តមបានលើកឡើងថា ដោយមានការចូលរួមពីកីឡាករមកពី៤៥ ប្រទេស ក្នុងនោះដែរប្រទេសកម្ពុជាបានចូលរួមក្នុងព្រឹត្តិការណ៍បែបនេះ ពីរដងហើយមកទលពេលនេះ ជាលើកដំបូងនៅឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ ដោយទទួលបានមេដាយមាស និងទី២ នៅឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី ដោយទទួលបានមេដាយចំនួន៣គ្រឿង គឺមាស២គ្រឿង និងប្រាក់១គ្រឿង។

ប្រភព៖ AKP