|

សម្តេចវិបុលសេនាភក្តីសាយ ឈុំ ស្នើគណបក្សគ្រប់ថ្នាក់ កុំប្រើដាច់ខាតនូវរូបLOGO គណបក្សដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្ស


តាមរយៈសារចែករំលែកដោយឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា យោងមតិណែនាំរបស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានស្នើគណបក្សគ្រប់ថ្នាក់ កុំប្រើដាច់ខាតនូវរូបLOGO គណបក្សដែលមានរូបទង់ជាតិ នៅក្រោមរូបទង់គណបក្សដូចមានភ្ជាប់ជាមួយនេះ ។

សូមជម្រាបថា ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃទី៧ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕