សីតុណ្ហភាពនៅឥណ្ឌាកាន់តែអាក្រក់ឡើង! មនុស្សជាង១០០នាក់ បានស្លាប់ ដោយសាររលកកម្ដៅកើនឡើងយ៉ាងគំហុក


ចំនួនអ្នកស្លាប់ និងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ កំពុងកើនឡើងនៅទូទាំងប្រទេសឥណ្ឌាខាងជើង ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងលើសពី ៤០ អង្សាសេ ដែលបណ្តាលឱ្យមនុស្សជាង១០០ នាក់បានស្លាប់នៅក្នុងស្រុកមួយចំនួន។

តំបន់មួយចំនួនដែលទទួរងផលប៉ះពាល់ខ្លាំងជាងគេរួមមាន Uttar Pradesh, Bihar, Ballia និង Patna ។ ប្រធានផ្នែកវេជ្ជសាស្ត្រ Ballia លោក Jayant Kumar បានឱ្យដឹងថា ប្រជាជនជាច្រើនបានទទួលរងនូវជំងឺមួយចំនួន ហើយស្ថានភាពរបស់ពួកគេកាន់តែអាក្រក់ទៅៗ ដោយសារតែកំដៅក្ដៅខ្លាំង ។ កំដៅដ៏ខ្លាំងនេះ បាននាំឱ្យប្រជាជនឥណ្ឌាភាគច្រើនមានអាការៈគ្រុនក្ដៅខ្លាំង ក្អួត រាគ ពិបាកដកដង្ហើម និងបញ្ហាទាក់ទងនឹងបេះដូង ខណៈដែលអ្នកស្លាប់ភាគច្រើន គឺដោយសារដាច់សរសៃឈាមក្នុងខួរក្បាល ដែលបង្កឡើងដោយបញ្ហាអាកាសធាតុនេះ។

លោកក៏បានបន្ថែមថា ភាគច្រើននៃអ្នកស្លាប់គឺដោយសារគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និងរាគ។ រដ្ឋាភិបានៃប្រទេសឥណ្ឌា ក៏បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ពាក់ព័ន្ធនឹងការកើនឡើងនូវកម្ដៅដ៏ធ្ងន់ធ្ងរនេះ។ ជាក់ស្ដែង កាលពីថ្ងៃសៅរ៍កន្លងទៅសីតុណ្ហភាពបានហក់ឡើងរហូតដល់ទៅ ៤៥.៤អង្សា ហើយសីតុណ្ហភាពនេះត្រូវបានគេព្យាករថានឹងបន្តរហូតដល់ថ្ងៃអង្គារ។

ប្រភព៖ Shia Waves, Thehill