| |

មកដឹងអំពី Youtuber ដ៏មានឥទ្ធិពលមួយរូបដែលបានជួយជនពិការកម្ពុជា ២ពាន់នាក់ឱ្យមានឱកាសដើរឡើងវិញ


MrBeast ហៅ Jimmy Donaldson ដែលជា YouTuber ដ៏មានឥទ្ធិពលមួយរូបលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមានអ្នកតាមដាន ១៥០លាននាក់នៅលើ YouTube។ បុរសសញ្ជាតិអាមេរិករូបនេះ ត្រូវបានគេស្គាល់ថាតាមរយៈការបង្ហោះវីដេអូលេងហ្គេម ការផលិតមាតិកាដ៏ពេញនិយម និងទង្វើសប្បុរសធម៌ជាច្រើនរបស់គាត់។

កាលពីពេលថ្មីៗនេះ Mrr Beast ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងអ្នកប្រើប្រាស់បណ្ដាញសង្គមលើពិភពលោក បន្ទាប់ពីបានបង្ហាញវីដេអូដ៏កក់ក្តៅមួយ ដែល Mr Beast និងក្រុមសប្បុរសជនអន្តរជាតិ បានជួយជនពិការកម្ពុជាចំនួន ២,០០០ នាក់ឱ្យដើរម្តងទៀតដោយផ្តល់ឱ្យពួកគេនូវជើងសិប្បនិម្មិត។ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសង្គ្រាមដ៏រាំរៃអស់រយៈពេលជាច្រើនទសវត្ស និងបានបន្សល់ទុកនូវគ្រាប់មីន ដែលធ្វើឱ្យប្រជាជនជាច្រើនក្លាយជាជនពិការ។

MrBeast បានចាប់ដៃគូជាមួយអង្គការមួយដែលមានឈ្មោះថា Exceed Worldwide។ អង្គការនេះ បានជួយអ្នកពិការដោយឥតគិតថ្លៃអស់រយៈពេល ៣០ ឆ្នាំមកហើយ។ បន្ទាប់ពីបានទៅលេងរោងចក្រអវយវៈសិប្បនិម្មិត ហើយបានជួបជាមួយមនុស្សពិការជាច្រើននាក់ ដែលបាននិងកំពុងតស៊ូដើម្បីធ្វើដំណើរដោយគ្មានឧបករណ៍ត្រឹមត្រូវ MrBeast បានផ្ដល់ជំនួយជើងសិប្បនិមិត្តចំនួន ២,០០០ជើង ជូនដល់ជនពិការកម្ពុជា។ គាត់ក៏បានឧបត្ថម្ភលើថ្លៃដឹកជញ្ជូន និងការថែទាំវេជ្ជសាស្រ្តផងដែរ ដោយធានាថាជនពិការទាំងនោះ មានអ្វីៗគ្រប់យ៉ាងដែលពួកគេត្រូវការដើម្បីមានលទ្ធភាពអាចដើរឡើងវិញម្ដងទៀត។

តាមរយៈសកម្មភាពទាំងនេះ ប្រជាជនកម្ពុជាជាច្រើននាក់ បានបង្ហាញពីការដឹងគុណចំពោះ MrBeast និងបានកោតសរសើរចំពោះចិត្តសប្បុរសធម៌របស់លោកយ៉ាងខ្លាំងមកលើប្រជាជនកម្ពុជា៕

ប្រភព: Essentially Sport