Cover បទ “ឡានសារ៉ែន” បាន៤ថ្ងៃ ស្រាប់តែ…..!
“ឡានសារ៉ែន” ជាបទដែលកំពុងតែផ្ទុះ និងទទួលបានការចាប់អារម្មណ៍មិនធម្មតាពីស្រទាប់មិត្តៗយុវវ័យកម្ពុជា រហូតមានតារា YouTube ថៃ កញ្ញា Ice យកមកច្រៀងឡើងវិញជាភាសាថៃ ស្តាប់ទៅពិរោះម្យ៉ាង។
YouTube Channel ថៃមួយដែលមានឈ្មោះថា ZaadOat Studio ដែលមានចំនួនអ្នក Subscribe ប្រមាណ១.៣៩M បានបង្ហោះវីដេអូចម្រៀង “ឡានសារ៉ែន” version ថៃរបស់ខ្លួន ច្រៀង Cover ដោយកញ្ញារូបស្រស់ Ice កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ជាមួយនឹងភ្លេងបែប Acoustic។
បង្ហោះបាន ៤ថ្ងៃ YouTube Channel ថៃដដែលនេះ បានបង្ហាញស្ថិតិដ៏គួរឲ្យចាប់អារម្មណ៍ (Interesting statistics) ចំនួន៣ចំនុច ក្នុងប្រអប់ Comments របស់ខ្លួនថា៖
១. “ឡានសារ៉ែន” ជាបទ Original Song របស់កម្ពុជា ហើយពួកគាត់ទទួលបានឱកាសក្នុងការផលិតជាវីដេអូច្រៀងឡើងវិញ (Cover) ជាភាសាថៃ (Thai Version)។
២. តាមរយៈវីដេអូចម្រៀងនេះ ពួកគាត់បង្ហាញថា ចំនួនអ្នកគាំទ្រភាគច្រើនមកពី កម្ពុជា ឡាវ ម៉ាឡេ និងឥណ្ឌា បើប្រៀបធៀបនឹងចំនួនអ្នកគាំទ្រថៃខ្លួនឯង។
៣. ពួកគាត់សំណូមពរថា៖ សូមកុំភ្លេចចូលទៅទស្សនាបទ Original Song កម្ពុជាមួយនេះ ព្រោះថាស្តាប់ទៅ វាពិតជាពិរោះ និងសប្បាយរីករាយ។
គួរបញ្ជាក់ផងដែរថា ម្ចាស់ដើមនៃ បទ “ឡានសារ៉ែន” នេះ គឺកញ្ញាកម្ពុជាស្រអែមស្រស់ សម្លេងស្អក តន់ ចន្ទសីម៉ា ក្នុងផលិតកម្ម Galaxy Navatra ដែលត្រូវបានបង្ហោះជាផ្លូវការកាលពីចុងឆ្នាំ២០១៩។
យ៉ាងណាមិញ វាក៏អាចជាមោទកភាពថ្មីមួយរបស់កម្ពុជាផងដែរ ក្នុងដើមឆ្នាំ២០២០នេះ លើវិស័យចម្រៀង Original Song ដែលធ្វើឲ្យក្រុមរាំថៃ The Inner Studio យកទៅរាំជា Version Dance ពិសេសគឺ YouTube Channel ថៃ ZaadOat Studio ដែលតម្រូវឲ្យកញ្ញា Ice យកទៅច្រៀងឡើងវិញជាភាសារបស់ខ្លួន៕
Original Video:
Thai Version: