ប្រទេសថៃ អនុវត្តយុទ្ធសាស្ត្រប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលឌីជីថលអាស៊ាន


ដោយទទួលស្គាល់ពីតម្រូវការក្នុងការបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឧបករណ៍សំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម រដ្ឋាភិបាលនៃប្រទេសថៃបានអនុម័តគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចឌីជីថល។

ផ្អែកលើគោលនយោបាយនេះ ប្រទេសថៃបានអនុវត្តយុទ្ធសាស្រ្តដើម្បីអភិវឌ្ឍកម្លាំងការងារឌីជីថល និងបង្កើតសហគមន៍ឌីជីថលនៅទូទាំងប្រទេស។  ប្រទេសអាស៊ីអាគ្នេយ៍រូបនេះ ក៏មានគោលបំណងប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលឌីជីថលប្រចាំនៅអាស៊ានផងដែរ។

ជាលទ្ធផល ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលបានអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលនៅទូទាំងប្រទេស ជាពិសេសការដំឡើងការបញ្ជូនអ៊ីនធឺណិតល្បឿនលឿនដោយខ្សែកាបអុបទិកនៅតាមភូមិនានា។ លើសពីនេះ ប្រទេសថៃក៏បានពង្រីកបណ្តាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ខ្លួនទៅកាន់ប្រទេសជិតខាងដូចជាកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។

បច្ចុប្បន្ន ឧស្សាហកម្មឌីជីថលរបស់ប្រទេសនេះមានតម្លៃសេដ្ឋកិច្ច ៦០០ ពាន់លានបាត (ជិត ១៧ ពាន់លានដុល្លារ) ហើយកំពុងបង្ហាញពីកំណើនយ៉ាងឆាប់រហ័ស៕

ដោយ៖ ផាត់​ គឹមឆែ
ប្រភព៖ VNA