ធនាគារជាតិកម្ពុជា និងធនាគារកណ្តាលអ៊ូសបេគីស្ថាន ចុះ MoU លើប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីពង្រឹងការតភ្ជាប់សេដ្ឋកិច្ច-ហិរញ្ញវត្ថុ
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានចុះអនុស្សរណៈយោគយល់ជាមួយធនាគារកណ្តាលអ៊ូសបេគីស្ថាន ស្តីពី «កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋអ៊ូសបេគីស្ថាន» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរ។


ពិធីចុះអនុស្សរណៈយោគយល់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងឯកឧត្តម Timur Ishmetov ទេសាភិបាលធនាគារកណ្តាលអ៊ូសបេគីស្ថាន នៅក្នុងព្រឹត្តិការណ៍ Silk Road Finance & Technology Forum ដែលត្រូវបានសហការរៀបចំឡើងដោយធនាគារកណ្តាលអ៊ូសបេគីស្ថាន និងស្ថាប័ន Global Finance & Technology Network (GFTN) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងតាស៊ិន ប្រទេសអ៊ូសបេគីស្ថាន។
តាមរយៈ អនុស្សរណៈយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងធនាគារ កណ្តាលទាំងពីរ សោយការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធលើ ការងារសំខាន់ៗចំនួន ៤ រួមមាន ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ និងទូទាត់ឌីជីថល នយោបាយរូបិយវត្ថុ និងការតាមដាន ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រង ប្រតិបត្តិការសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុជាដើម។
សោយឡែក ការពង្រីកកិច្ចសហប្រតិបត្តិការនេះ នឹងចូលរួមពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ក៏ដូចជាគាំទ្រដល់សមាហរណកម្មហិរញ្ញវត្ថុក្នុង តំបន់និងអន្តរជាតិ។
ប្រភព៖ ធនាគារជាតិនៃកម្ពុជា












