កម្ពុជា-សិង្ហបុរី ពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង!
នៅព្រឹកថ្ងៃទី១០ មេសា ឆ្នាំ២០២៦នេះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោកជំទាវ Grace Fu រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងនិរន្តរភាព និងជារដ្ឋមន្ត្រីទទួលបន្ទុកទំនាក់ទំនងពាណិជ្ជកម្ម នៃសាធារណរដ្ឋសិង្ហបុរី អញ្ជើញជាអធិបតី និងចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីសន្តិសុខស្បៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី នៅសាធារណរដ្ឋសិង្ហបុរី។



ប្រភព៖ ក្រសួងពាណិជ្ជកម្ម















