វត្ថុបុរាណខ្មែរចំនួន៧៤រូប ពីគ្រួសារលោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនដំណឹងថា វត្ថុបុរាណខ្មែរចំនួន៧៤រូប ដែលទាមទារបានពីការកាន់កាប់របស់លោក ឌូគ្លាស ឡាចហ្វដ ត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ ដោយអនុលោមតាមកិច្ចព្រមព្រៀងឆ្នាំ២០២០ រវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង គ្រួសារលោក ឡាចហ្វដ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ចំពោះ ការបញ្ជូនត្រឡប់មកវិញនូវមរតកវប្បធម៌ខ្មែរដែលមានចំនួនដ៏ច្រើននេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការបញ្ជូនវត្ថុបុរាណខ្មែរសំខាន់ៗមួយចំនួនពីគ្រួសារលោក ឡាចហ្វដ កាលពីឆ្នាំ២០២១ និងឆ្នាំ២០២៣ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាប្រចាំរបស់កម្ពុជា ដើម្បីប្រមូលមកវិញ ថែរក្សា និងស្តារឡើងវិញនូវមរតកវប្បធម៌ដូនតាសម្រាប់កូនចៅជំនាន់ក្រោយ។



ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ











