ទឹកជំនន់វាយប្រហារក្រុងអយុធ្យាប្រទេសថៃ ដោយឆក់យកជីវិតមនុស្ស ៨​នាក់ ខណៈប្រជាពលរដ្ឋ៤៦.០០០គ្រួសារបានរងផលប៉ះពាល់


យោងតាមការិយាល័យបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត កាលពីថ្ងៃទី១០ ខែតុលា បានឲ្យដឹងថា ទឹកជំនន់បានវាយលុកស្រុកចំនួន ១១ ក្នុងខេត្ត Phra Nakhon Si Ayutthaya ដោយបានបង្កប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៤៦.៣៧៣ គ្រួសារ និងបានឆក់យកជីវិតមនុស្ស ៨ នាក់ ។

ស្រុក Bang Bal ទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយមានអនុសង្កាត់ទាំង ១៦ និងភូមិចំនួន ១០១ រងផលប៉ះពាល់ ធ្វើឱ្យប្រជាជនចំនួន ៦.៤២៥ គ្រួសារត្រូវផ្លាស់ទីលំនៅ។ ទោះបីជាកម្រិតទឹកស្រកចុះក៏ដោយ ក៏ទឹកជំនន់នៅតែមានជម្រៅពី ២ ទៅ ៣ ម៉ែត្រ ឯណោះ។

គ្រោះទឹកជំនន់នេះ ក៏បានបង្កការជន់លិចសាលារៀនចំនួន ៣៣ វិហារឥស្លាមចំនួន ២ ព្រះវិហារបរិសុទ្ធចំនួន ៣៨ និងផ្លូវសហគមន៍ចំនួន ៥៨ កន្លែង ព្រមទាំងផ្ទៃដីកសិកម្មប្រមាណ ៣៩០ រ៉ៃ ត្រូវបានបំផ្លាញ។
(ប្រភព៖ Khaosod)