អគ្គីភ័យបានលេបត្របាក់ឃ្លាំងមួយនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ ដោយបង្កផ្សែងខ្មៅអួរអាប់ និងចលាចលយ៉ាងខ្លាំង
នៅថ្ងៃទី៣ ខែតុលា ឆ្នាំ ២០២៥ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងមួយ នៅក្បែរផ្លូវបំបែកសណ្ឋាគារកាំម៉ៃ ឃុំនឿនប្រា ស្រុករ៉ាក់យ៉ង ខេត្តរ៉ាក់យ៉ង ដោយបង្កផ្សែងខ្មៅហុយឡើងយ៉ាងខ្លាំង ពីអគារ បណ្ដាលឲ្យប្រជាពលរដ្ឋ និងអ្នកបើកបររថយន្តនៅតាមផ្លូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
តាមរយៈហេតុការណ៍នេះ រដ្ឋមន្ត្រីការពារ និងកាត់បន្ថយគ្រោះមហន្តរាយ ក៏បានប្រញាប់ប្រញាល់ចុះទៅកន្លែងកើតហេតុផ្ទាលើ ជាមួយរថយន្តពន្លត់អគ្គិភ័យពីស្ថាប័នជាច្រើន ដើម្បីគ្រប់គ្រងអគ្គិភ័យ និងបង្ការកុំឲ្យឆេះរាលដាល។ ដោយឡែកមន្ត្រីនគរបាលក៏បានជួយសម្រួលការបិទផ្លូវចរាចរណ៍ជុំវិញកន្លែងកើតហេតុ ដើម្បីធានាសុវត្ថិភាពសាធារណៈ។
តាមការពិនិត្យបឋម ផ្សែងខ្មៅកំពុងហុយ និងអណ្តាតភ្លើងនៅតែបន្តឆាបឆេះយ៉ាងខ្លាំង ដោយរថយន្តពន្លត់អគ្គិភ័យកំពុងចល័ត និងចុះសម្រុក ដើម្បីពន្លត់អគ្គិភ័យជាបន្ទាន់ ហើយផ្លូវចរាចរណ៍ក៏ត្រូវបានបិទជាបណ្តោះអាសន្ន។
ដោយឡែកមិនទាន់មានព័ត៌មានចុះផ្សាយច្បាស់លាស់ អំពីមូលហេតុនៃអគ្គិភ័យ និងគ្មានរបាយការណ៍អំពីអ្នករងគ្រោះឬស្លាប់នៅឡើយទេ ដោយរដ្ឋមន្ត្រីជំនាញកំពុងប្រតិបត្តិ ការពន្លត់ និងវាយតម្លៃអំពីការខូចខាតយ៉ាងម៉ត់ចត់។
ប្រភព៖ khaosod












