ក្រុមបាតុករនៅប្រទេសនេប៉ាល់ នាំគ្នាប្រឆាំងនឹងបម្រាមគោចរ ដែលដ្ឋាភិបាលដាក់បម្រាមបិទបណ្ដាញសង្គមមួយចំនួននៅក្នុងប្រទេស
ក្រុមបាតុករប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសនេប៉ាលបាន ស្លាប់យ៉ាងហោចណាស់ ១៩ នាក់នៅក្នុងការតវ៉ាដោយហិង្សាដែលបង្កឡើងក្នុងអំឡុងអ្នកទាំងនោះចូលរួមតវ៉ាប្រឆាំងនឹងការបិទប្រព័ន្ធបណ្ដាញសង្គម ក៏ដូចជាការចោទប្រកាន់រដ្ឋាភិបាលពាក់ព័ន្ធនឹងអំពើពុករលួយ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទូរទស្សន៍រដ្ឋ ។

រដ្ឋាភិបាលរបស់លោក Oli បានដាក់កបម្រាមបិទប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីការតវ៉ាបានប្រែក្លាយទៅជាហិង្សា ដោយបានសម្លាប់មនុស្ស ១៩ នាក់ និងរបួសជាង ១០០ នាក់ បន្ទាប់ពីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រទៅលើក្រុមអ្នកតវ៉ាដែលព្យាយាមសម្រុកចូលសភាកាលពីថ្ងៃចន្ទ។

ប៉ុន្តែកំហឹងប្រឆាំងនឹងរដ្ឋាភិបាលបានបង្ហាញពីសញ្ញានៃការបន្ថយកាលពីថ្ងៃអង្គារ ខណៈដែលក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅមុខសភា និងកន្លែងផ្សេងទៀតក្នុងរដ្ឋធានី Kathmandu ដោយផ្គើននឹងបម្រាមគោចរមិនកំណត់ដែលដាក់ដោយអាជ្ញាធរ។

ពាក់ព័ន្ធនឹងស្ថានភាពនេះ អាជ្ញាធរនេប៉ាល់ បានដាក់ចេញនូវបម្រាមគោចរសម្រាប់តំបន់ជុំវិញអគារសភា បន្ទាប់ពីក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានព្យាយាមទម្លុះរបាំងការពាររបស់មន្ត្រីនគរបាល ដើម្បីអាចចូលទៅក្នុងអគារសភា ។
ភាពចលាចលនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេប៉ាល់ បានសម្រេចចិត្តបិទប្រព័ន្ធបណ្ដាញសង្គមមួយចំនួន ដូចជា Facebook, X និង Youtube ជាដើម បន្ទាប់ពីបណ្ដាញសង្គមទាំងនោះ មិនបានចូលរួមជាមួយរដ្ឋាភិបាលដើម្បីបង្ក្រាបគណនីក្លែងក្លាយដែលផ្សព្វផ្សាយនូវការរើសអើង ព័ត៌មានមិនពិត ការក្លែងបន្លំផ្សេងៗនៅលើប្រព័ន្ធអ៊ីនធើណិត។
ប្រភព៖ Reuters












