|

សាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ុំ សត្ថា៖ ថ្នាំចាក់ជំនាន់ថ្មីផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២! អ្នកចង់ស្រកទម្ងន់ក៏អាចប្រេីបាន


កាលពីមុនតែកាលណាគេនិយាយអំពីថ្នាំចាក់សំរាប់អ្នកជំងឺទឹកនោមផ្អែម គឺគេនិយាយអំពី អាំងស៊ុយលីន។ លែងពិតទៀតហេីយពេលនេះ!

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ស៊ុំ សត្ថា អ្នកជំនាញផ្នែកជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន បានចែករំលែកថា អ្នកប្រាជ្ញ បានរកឃេីញថ្នាំចាក់ជំនាន់ថ្មីសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទី២ តែថ្នាំចាក់ប្រភេទថ្មីនេះ មិនអាចប្រេីបានទេសំរាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១ និង ជំងឺទឹកនោមផ្អែមអំទ្បុងពេលមានផ្ទៃពោះ។

ក្រុមថ្នាំនេះបញ្ចុះជាតិស្ករ តាមរយៈយន្តការមួយចំនួន:

  • ជំរុញអោយមានការបញ្ចេញអាំងស៊ុយលីន (តែវាបញ្ចេញតែពេលជាតិស្ករច្រេីនពេកតែប៉ុណ្ណោះ)
  • បន្ថយការបញ្ចេញគ្លុយកាហ្គុង (អ័រម៉ូននាំអោយជាតិស្ករក្នុងឈាមខ្ពស់)
  • បន្ថយការឃ្លាន និង នាំអោយស្រកទំងន់
  • បន្ថយការបញ្ចេញអាហារពីក្រពះទៅ ពោះវៀន (ជាហេតុនាំអោយជាតិស្ករមិនទ្បេីងខ្លាំងក្រោយអាហារ)

ក្រៅពីបញ្ចុះជាតិស្ករ ក្រុមថ្នាំចាក់ប្រភេទថ្មីនេះ មានប្រយោជន៍ផ្សេងទៀត សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដូចជា ការពារជំងឺបេះដូង សរសៃឈាម បានយ៉ាងច្រេីន ហេីយក៏មានការការពារតម្រងនោមអ្នកជំងឺផងដែរ។

ក្រុមថ្នាំចាក់ថ្មីនេះ មាន ចាក់១ថ្ងៃ១ម្ជុល និងមាន១អាទិត្យ១ម្ជុល។

ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត បាមបន្ថែមថា សមាគមជំងឺទឹកនោមផ្អែមធំៗ ណែនាំឱ្យប្រេីក្រុមថ្នាំនេះ ជាពិសេសចំពោះអ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលមានហានិភ័យជំងឺបេះដូងសសៃឈាម ខ្ពស់ រឺ ក៏មានជំងឺបេះដូងសសៃឈាមរួចហេីយ។

ក្រៅពីនោះថ្នាំចាក់ជំនាន់ថ្មីនេះក៏អាចយកទៅប្រេីបញ្ចុះទំងន់បានដែរ ទោះបីជាគ្មានជំងឺទឹកនោមផ្អែមក៏ដោយ ហើយអាចស្រកទំងន់បានច្រេីនដោយមិនបារម្ភអំពីជាតិស្ករចុះជ្រុលនោះទេ។

សូមប្រឹក្សារជាមួយវេជ្ជបណ្ឌិតលោកអ្នកជាមុនសិន មុនហ្នឹងទទួលប្រេីប្រាស់ក្រុមថ្នាំចាក់ថ្មីនេះ!