ឡើងកាន់តំណែងបាន ៩ ថ្ងៃ នាយករដ្ឋមន្ត្រីកាណាដាប្រកាសឱ្យរៀបចំការបោះឆ្នោតបន្ទាន់មួយ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ Donald Trump
នាយករដ្ឋមន្ត្រីកាណាដា ដែលទើបតែងតាំងថ្មី លោក Mark Carney បាន ប្រកាសឱ្យរៀបចំការបោះឆ្នោតបន្ទាន់មួយនៅថ្ងៃទី២៨ ខែមេសាខាងមុខនេះ។ ការបោះឆ្នោតនេះកើតឡើងនៅពេលដែលប្រទេសកាណាដាប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតី Donald Trump ក៏កំពុងចិញ្ចឹមចិត្តចង់បានកាណាដា មកជារដ្ឋអាមេរិកទី៥១ របស់ខ្លួន។

នេះជាមូលហេតុដ៏ចម្បង ដែលកាណាដារៀបចំការបោះឆ្នោតលើកនេះ។ ការប្រកាសនេះ កើតឡើងរយៈពេលប្រាំបួនថ្ងៃបន្ទាប់ពី Carney ដែលជាអ្នកសេរីនិយមបានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីកាណាដាបន្ទាប់ពីការលាលែងពីតំណែងរបស់ Justin Trudeau ។ ឥឡូវនេះ Carney ត្រូវតែប្រឈមមុខនឹងមេដឹកនាំអភិរក្សនិយម Pierre Poilievre ដែលគណបក្សរបស់គាត់បាននាំមុខក្នុងការស្ទង់មតិជាតិចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣។
ថ្លែងនៅទីក្រុង Ottawa កាលពីថ្ងៃអាទិត្យ លោក Carney បាននិយាយថា លោកត្រូវការអាណត្តិច្បាស់លាស់ និងវិជ្ជមាន ដើម្បីដោះស្រាយជាមួយលោក Trump ។ លោកបាននិយាយថា “យើងកំពុងប្រឈមមុខនឹងវិបត្តិដ៏សំខាន់បំផុតនៃជីវិតរបស់យើងដោយសារតែសកម្មភាពពាណិជ្ជកម្មមិនសមហេតុផលរបស់ប្រធានាធិបតី Trump និងការគំរាមកំហែងរបស់គាត់ចំពោះអធិបតេយ្យភាពរបស់យើង” ។
គួររំឭកផងដែរថា ពន្ធគយនាពេលបច្ចុប្បន្ន និងការគំរាមកំហែងរបស់ប្រធានាធិបតី Trump លើទំនិញកាណាដាអាចនាំឱ្យមានអស្ថិរភាពសេដ្ឋកិច្ចនៅក្នុងប្រទេស និងជំរុញប្រទេសកាណាដាឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច។ Trump បានដាក់ពន្ធ ២៥% លើទំនិញកាណាដានៅថ្ងៃទី២ ខែមីនាមុនពេលផ្អាកមួយផ្នែកសម្រាប់រយៈពេលមួយខែ។ នៅថ្ងៃទី១២ ខែមីនា ការបង់ពន្ធ ២៥% លើការនាំចូលអាលុយមីញ៉ូម និងដែកទាំងអស់បានចូលជាធរមាន ដែលប៉ះពាល់ដល់អ្នកនាំចូលកាណាដា។ជាមួយគ្នានេះ រដ្ឋបាល Trump គ្រោងដំឡើងពន្ធសកលបន្ថែមទៀតនៅថ្ងៃទី២ ខែមេសាក្នុងសប្តាហ៍ទីពីរនៃយុទ្ធនាការ។
ដោយឡែកប្រទេសកាណាដាបានសងសឹករហូតមកដល់ពេលនេះជាមួយនឹងពន្ធលើទំនិញប្រហែល ៦០ ពាន់លានដុល្លារ នៃទំនិញរបស់សហរដ្ឋអាមេរិក។ លោក Carney បានសន្យាថានឹងមានការសងសឹកបន្ថែមទៀត ទោះបីជាគាត់បានទទួលស្គាល់ថា ការឆ្លើយតបពន្ធរបស់ប្រទេសកាណាមានដែនកំណត់ចំពោះទំហំខុសគ្នានៃសេដ្ឋកិច្ចទាំងពីរក៏ដោយ។
ប្រភព៖ BBC