អាមេរិក ព្រមាន មហាសេដ្ឋីមានជាងគេលើពិភពលោក លោក Elon Musk ថា ការ ផ្តល់ជូនរង្វាន់ ១ លានដុល្លារ ដល់អ្នកដែលបោះឆ្នោតគាំទ្រលោក Donal Trump អាចជារឿងខុសច្បាប់


លិខិតមួយច្បាប់ផ្ញើទៅគណៈកម្មាធិការសកម្មភាពនយោបាយរបស់ Elon Musk ពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) បានព្រមានថា ការផ្ដល់រង្វាន់តាមបែបឆ្នោតរបស់គាត់ចំនួន ១ លានដុល្លារក្នុងមួយថ្ងៃដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះអាចខុសច្បាប់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក។

លោក Musk ដែលជាមហាសេដ្ឋីបំផុតរបស់ពិភពលោក ធ្វើយុទ្ធនាការយ៉ាងសកម្មសម្រាប់លោក Donald Trump មកពីគណបក្សសាធារណរដ្ឋនៅក្នុងការប្រកួតប្រជែងគ្នាប្រឆាំងនឹងលោកស្រី Kamala Harris ។

នៅចុងសប្តាហ៍នេះ ម្ចាស់ក្រុមហ៊ុន Tesla និង X/Twitter បានចាប់ផ្តើមផ្តល់រង្វាន់ដល់អ្នកបោះឆ្នោតអាមេរិក ដែលបានចុះហត្ថលេខាលើញត្តិគាំទ្រលោក Donal Trump។
ប៉ុន្តែគេមិនច្បាស់ទេថាលិខិតរបស់ DOJ ត្រូវបានផ្ញើទៅកាន់អង្គការរបស់លោក Musk គឺ America PAC កាលពីថ្ងៃទីប៉ុន្មាននោះទេ ខណៈអ្នកស៊ើបអង្កេត DOJ បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះទេ។

សារព័ត៌មាននានារបស់សហរដ្ឋអាមេរិក រួមទាំង CBS News ដែលជាដៃគូសហរដ្ឋអាមេរិករបស់ BBC បានរាយការណ៍កាលពីថ្ងៃពុធថា សំបុត្រនេះបានជូនដំណឹងដល់ក្រុមរបស់លោក Musk ថាការផ្តល់ជូននេះអាចរំលោភលើច្បាប់បោះឆ្នោតសហព័ន្ធ។ វាត្រូវបានផ្ញើដោយផ្នែកសុចរិតភាពសាធារណៈរបស់ DOJ បន្ទាប់ពីមានការខឹងសម្បារពីក្រុមអ្នកប្រជាធិបតេយ្យជុំវិញបញ្ហាសាច់ប្រាក់។

ការស្ទង់មតិការបោះឆ្នោត – តើ Harris ឬ Trump នាំមុខ?
នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក វាខុសច្បាប់ក្នុងការបង់ប្រាក់ឱ្យមនុស្សចុះឈ្មោះបោះឆ្នោត។ ប៉ុន្តែ វា នៅ តែ មិន ច្បាស់ ថា តើ ការ ចាប់ ឆ្នោត នេះ បំពាន ច្បាប់ ណា មួយ ទេ។

លោក Musk បាននិយាយនៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ថា “យើងចង់ព្យាយាមដើម្បីទទួលបានអ្នកបោះឆ្នោតជាងមួយលាននាក់ ក្នុងចំណោមជាង ២ លាននាក់នៅក្នុងរដ្ឋសមរភូមិដើម្បីចុះហត្ថលេខាលើញត្តិគាំទ្រដល់វិសោធនកម្មទីមួយ និងទីពីរ” ។

ច្បាប់នៃការប្រកួត ចែងថាអ្នកឈ្នះត្រូវតែចុះឈ្មោះដើម្បីបោះឆ្នោត ប៉ុន្តែមិនតម្រូវឱ្យមានសមាជិកបក្សឡើយ។
គាត់បាននិយាយថា “យើងនឹងផ្តល់រង្វាន់ ១ លានដុល្លារ ដោយចៃដន្យ ដល់មនុស្សដែលបានចុះហត្ថលេខាលើញត្តិជារៀងរាល់ថ្ងៃចាប់ពីពេលនេះរហូតដល់ការបោះឆ្នោត” ។

គេហទំព័រអាមេរិក PAC ចែងថា គោលដៅ គឺទទួលបាន “អ្នកបោះឆ្នោតដែលបានចុះឈ្មោះ ១ លាននាក់នៅក្នុងរដ្ឋ swing ដើម្បីចុះហត្ថលេខាគាំទ្ររដ្ឋធម្មនុញ្ញ ជាពិសេសសេរីភាពនៃការនិយាយ និងសិទ្ធិកាន់អាវុធ” ខណៈដែលអ្នកជំនាញផ្នែកច្បាប់ជាច្រើនបាននិយាយថា ពួកគេជឿថាការប្រកួតនេះអាចខុសច្បាប់។

គួរបញ្ជាក់ថា ការបោះឆ្នោតនេះ បើកចំហសម្រាប់អ្នកបោះឆ្នោតនៅក្នុងរដ្ឋចំនួនប្រាំពីរ គឺ Pennsylvania, Georgia, Nevada, Arizona, Michigan, Wisconsin និង North Carolina ។