|

បេក្ខជនចំនួន ២០០នាក់ (ស្ត្រី១៥២ នាក់) បានជាប់ជាស្ថាពរក្នុងការប្រឡងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា


នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានអញ្ជើញប្រកាសលទ្ធផលបេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នៃការប្រ ឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សា នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

បេក្ខជនចំនួន ក្នុងនោះស្រីចំនួន បានប្រឡងជាប់ជាស្ថាពរមានចំនួន ២០០ នាក់ (ស្ត្រី១៥២ នាក់) ក្នុងនោះបេក្ខជនជាប់បម្រុងមានចំនួនបម្រុង២៩៦ នាក់ (ស្ត្រី២២១ នាក់)។

គួរបញ្ជាក់ថា ការប្រឡងប្រជែងជ្រើសរើសក្រប ខណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សា នៃក្រសួង អប់រំយុវជននិងកីឡា មានបេក្ខជនចូលរួមចំនួន១០,៥១១អង្គ-នាក់ (ស្រី ៩,០៤៣ នាក់) ក្នុងនោះការប្រឡងលើកទី១ ចម្រាញ់បានបេក្ខជនចំនួន ៦៣២ នាក់(ស្រី៤៨៣ នាក់) ដើម្បីចូលរួមប្រឡងការប្រឡងជ្រើសរើសគ្រូបង្រៀននៅមត្តេយ្យសិក្សាលើកទី២ (វិញ្ញាសារសរសេរ) ដោយការប្រឡងលើកទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២៤ ក្រោមដំណើរការរៀបចំយ៉ាងតឹងរឹង និងធានាបាននូវសុក្រឹត្យភាពសម្រាប់បេក្ខជនគ្រប់រូប៕