លោក Elon Musk នឹងក្លាយជាមហាសេដ្ឋីពាន់ពាន់លាន (Trillionaire) ដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០២៧ ខាងមុខ


យោងតាមរបាយការណ៍ Informa Connect Academy បានឱ្យដឹងថា លោក Elon Musk ដែលមហាជនស្គាល់ថាជាមហាសេដ្ឋីប្រាក់ពាន់លាន (billionaire) និងជានាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ខ្នាតយក្ស Tesla, SpaceX និង X ជាដើមនោះ កំពុងតែក្លាយជាមហាសេដ្ឋីប្រាក់ពាន់ពាន់លាន ឬ Trillionaire ដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០២៧ ខាងមុខនេះ។

ថៅកែក្រុមហ៊ុន Tesla គឺជាអ្នកមានបំផុតនៅលើពិភពលោករួចទៅហើយ ជាមួយនឹងទ្រព្យសម្បត្តិប៉ាន់ស្មានជិត ២៥០ ពាន់លានដុល្លារ។ ឥឡូវនេះ Musk អាចក្លាយជាមហាសេដ្ឋីពាន់លានដំបូងគេរបស់ពិភពលោកដោយផ្អែកលើអត្រាកំណើនទ្រព្យសម្បត្តិរបស់ Musk ដែលបានកើនឡើងខ្ទង់ ១១០ភាគរយជារៀងរាល់ឆ្នាំ។

ក្រៅពីលោក Musk របាយការណ៍នេះក៏បានបង្ហាញផងដែរ ថា មហាសេដ្ឋីជំនួញជនជាតិឥណ្ឌាលោក Gautam Adani លោក Jensen Huang នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Nvidia និងសហគ្រិនឥណ្ឌូនេស៊ីលោក Prajogo Pangestu Bernard Arnault និង Mark Zuckerberg ក៏ត្រូវបានគេព្យាករណ៍ថានឹងជាមហាសេដ្ឋីលំដាប់ Trillionaire នៅប៉ុន្មានឆ្នាំខាងមុខនេះ។

ប្រភព៖ CNN