ដំណឹងល្អ! ខេត្តសៀមរាបនឹងរៀបចំកម្មវិធីស្នាមញញឹម នៃកម្ពុជាវគ្គ២ ដេីម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា


យោងតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា នាថ្ងៃទី២៩ -៣០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងបរិវេណប្រាសាទអង្គរវត្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សមាគមសិល្បកខ្មែរ និងសហភាពសហព័ន្ធយុវជនកម្ពុជាគ្រោងនឹងរៀបចំស្នាមញញឹម នៃកម្ពុជាវគ្គ២ ដេីម្បីអបអរសាទរខួប លើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនឹង ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃនេះរួមមាន ពិធីដង្ហែព្រះមហាក្សត្រខ្មែរនាសម័យអង្គរ(ចំនួនសិល្បករ៥០០នាក់)
ការសម្ដែងរបាំទេវ (ផាត់មុខស) ល្ខោនខោល ការអនុញ្ញាតអោយភ្ញៀវទេសចរថតរូប ការទស្សនាសិល្បៈ និងភ្លក្សម្ហូបអាហារខ្មែរ រាំលេងកម្សាន្ត ថតរូប និងធ្វើបទសម្ភាសន៍ជាមួយតារាល្បីៗនៃកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនានា នៅមុខប្រាសាទបាយ័នជាដើម។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ សមាគមសិល្បករខ្មែរ បានរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ ដែលពិធីពិធីនេះ បានរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។