ឯកឧត្តម នួន ផារ័ត្ន ចែករំលែកសក្តានុពលវិនិយោគសំខាន់ៗ នៅក្នុងសន្និសីទប្រកាសអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងចិន (គុនមិញ) និងកម្ពុជា
ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង ចូលរួម ចែករំលែក សក្តានុពលវិនិយោគសំខាន់ៗ នៅរាជធានីភ្នំពេញក្នុង «សន្និសីទប្រកាសអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងចិន (គុនមិញ) និងកម្ពុជា »។
គោលបំណងនៃសន្និសីទនេះ គឺធ្វើឡើងដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម វិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។
គួរបញ្ជាក់ថា «សន្និសីទប្រកាសអំពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មរវាងចិន (គុនមិញ) និងកម្ពុជា » នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមពី ឯកឧត្តម Liu Hongjian សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងជាលេខាគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងគុនមីញ តំណាងស្ថានទូតចិនប្រចាំកម្ពុជា ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញ ព្រមទាំងវិនិយោគិន ធុរជនកម្ពុជា និងចិនជាច្រើនរូប។
ប្រភព៖ Nuon Pharath – នួន ផារ័ត្ន, AKP