អតីតរដ្ឋមន្ត្រីវ័យក្មេងប្រទេស ម៉ាឡេស៊ី អាចបន្តជាសមាជិកសភា បើទោះបីជាលោកប្រឈមនឹងការជាប់ពន្ធធនាគារ៧ឆ្នាំ ពីបទពុករលួយក៏ដោយ


សមាជិកសភាម៉ាឡេស៊ីម្នាក់មកពីគណបក្សដែលមានមូលដ្ឋានលើយុវជន ដែលបានដកខ្លួនចេញពីក្រុមចម្រុះដែលកំពុងកាន់អំណាចជុំវិញបញ្ហាអំពើពុករលួយ ត្រូវបានតុលាការកំពូលទីក្រុងគូឡាឡាំពួ រកឃើញថាមានពិរុទ្ធពីបទពុករលួយ។

លោក Syed Saddiq Syed Abdul Rahman ជាសមាជិកនៃសម្ព័ន្ធប្រជាធិបតេយ្យម៉ាឡេស៊ី United Democratic Alliance (MUDA) ត្រូវបានរកឃើញថាមានពិរុទ្ធក្នុងបទចោទប្រកាន់ចំនួនបួនគឺបទឧក្រិដ្ឋកម្មរំលោភលើទំនុកចិត្តកេងយក ទ្រព្យសម្បត្តិ និងការលាងលុយ។

អតីតរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារូបនេះ ត្រូវបានចោទប្រកាន់ពីបទរំលោភលើអតីតមន្ត្រីនៃគណបក្ស Bersatu ក្នុងការក្លែងបន្លំថវិកាចំនួន ១ លានរីងហ្គីត ($២១៣,៦៧៥.២១) ជាមូលនិធិសម្រាប់ក្រុមយុវជនរបស់គណបក្ស។ បទល្មើសនេះត្រូវបានគេចោទ ប្រកាន់ថាបានកើតឡើងក្នុងខែមីនា ឆ្នាំ២០២០ ពេលលោក Bersatu កាន់អំណាច។

លោក Syed Saddiq ធ្លាប់ជាប្រធានក្រុមយុវជនរបស់ Bersatu ប៉ុន្តែបានចាកចេញពីគណបក្សដើម្បីបង្កើតគណបក្សផ្ទាល់ខ្លួនរបស់គាត់គឺ MUDA នៅឆ្នាំ២០២០ ។ គាត់អាចបន្តជាសមាជិកសភាទោះបីជាមានការចោទប្រកាន់ក៏ដោយ។

ប្រភព៖ REUTERS, CNA