ការលើកលែងទិដ្ឋាការមិនទាន់បានប៉ុន្មានថ្ងៃផង តែទេសចរចិនសម្រុកទៅថៃដូចទឹកបាក់ទំនប់


ប្រទេសថៃរំពឹងថា នឹងទាក់ទាញការមកដល់ចំនួន២.៩ លាននាក់ និងប្រាក់ចំណូលរាប់ពាន់លានដុល្លារពីការកើនឡើងនៃវិស័យទេសចរណ៍ចិន ដែលជាលទ្ធផលនៃកម្មវិធីលើកលែងទិដ្ឋាការរយៈពេលប្រាំខែថ្មី។

ការលើកលែងទិដ្ឋាការរយៈពេល៥ខែនេះ គែជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលថៃ ដើម្បីជួយពង្រឹងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Chai Wacharonke បានឱ្យដឹងជាផ្លូវការមួយថា ប្រទេសថៃបានឃើញលទ្ធផលនៃការឆ្លើយតបដ៏រឹងមាំរួចហើយ បន្ទាប់ពីការលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ភ្ញៀវទេសចរដីគោកចាប់ពីថ្ងៃទី២៥ ខែកញ្ញាមក។

ជាមួយគ្នានេះ លោក Chai បាននិយាយថា ប្រទេសថៃរំពឹងថានឹងទទួលបានប្រាក់ចំណូលពីទេសចរណ៍ចំនួន១៤០.៣ ពាន់លានបាត (៣.៨ ពាន់លានដុល្លារ) ពីកម្មវិធីនេះ។ភ្ញៀវទេសចរដីគោកជាង២២,០០០ នាក់បានចូលប្រទេសថៃក្នុងរយៈពេលពីរថ្ងៃដំបូងនៃកម្មវិធីលើកលែងទិដ្ឋាការ ក្នុងអំឡុងពេលវិស្សមកាលថ្មី ដែលដំណើរការរហូតដល់ចុងខែកុម្ភៈ។

គួរកត់សម្គាល់ថា នាយករដ្ឋមន្ត្រីថៃ ស្រេថាថាវីស៊ីន បានសម្រេចលុបចោលការលើកលែងសម្រាប់អ្នកធ្វើដំណើរចិន និងកាហ្សាក់ស្ថាន ដើម្បីជួយការពារប្រទេសជាតិពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច៕

ប្រភព: SOUTH CHINA MORNING POST