លោក ដូណាល់ត្រាំ ត្រូវបានអាជ្ញាធរអាមេរិកចាប់ខ្លួន និងវាស់កម្ពស់ កាលពីយបើថ្ងៃព្រហស្បតិ៍នេះ
អតីតប្រធានាធិបតី Donald Trump ត្រូវបានជាប់ឃុំខ្លួននៅពន្ធនាគារ Fulton County កាលពីយប់ថ្ងៃព្រហស្បតិ៍ លើការចោទប្រកាន់ថាលោកបានផ្សំគំនិតដើម្បីផ្តួលរំលំលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ នៅហ្សកហ្ស៊ី។
អាជ្ញាធរ បាន បញ្ជាក់ ថា លោក Trump បាន បង្ហាញខ្លួននៅ ពន្ធនាគារ Fulton Countyក្នុងរដ្ឋចរចា កាលពីយប់ថ្ងៃ ព្រហស្បតិ៍ ទី២៤ ខែសីហា បន្ទាប់ពីចុងចោទដែលជា មនុស្សជំនិតរបស់លោកចំនួន ១០នាក់ផ្សេងទៀត បានចូលខ្លួនជាបន្តបន្ទាប់ ទៅតាមការកោះហៅរបស់រដ្ឋអាជ្ញា។ លោកក៏ត្រូវបានគេ នាំខ្លួនទៅផ្តិតមេដៃ និងថតរូបហើយ បញ្ចេញ រូថតជា សាធារណៈផងដែរ។ លោក Trump កំពុងប្រឈមមុខនឹងការចោទប្រកាន់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនដាច់ដោយឡែកពីគ្នា ប៉ុន្តែនេះជាលើកដំបូងដែលគាត់ត្រូវបានគេចាប់ខ្លួន។
យ៉ាងណាមិញ ការជាប់ពន្ធធនាគារនេះគឺត្រឹមតែរយៈពេល ២០នាទីប៉ុណ្ណោះ ដោយលោកដូណាល់ត្រាំបានបង់ប្រាក់ដើម្បីសុំនៅក្រៅឃុំ ក្នុងពេលរង់ចាំសវនាការ ប៉ុន្តែជាមួយ លក្ខខណ្ឌហាមមិនឲ្យលោកប្រើបណ្តាញសង្គមវាយប្រហារ ឬដាក់សម្ពាធ ចុងចោទ សាក្សីដែលជាប់ពាក់ព័ន្ធ នៅក្នុង សំណុំរឿង។
សូមជម្រាបថា នេះជាលើកទីមួយ ដែលលោក ដូណាល់ ត្រាំ ត្រូវបានគេចាប់ខ្លួន និងកត់ត្រារឿងអាក្រក់ក្នុង រយៈពេលប្រាំខែកន្លងមកនេះ។
ប្រភព: BBC