អស់បារម្ភ! លឿនហើយស្រួល សម្រាប់អ្នកសិក្សាស្រាវជ្រាវ


ថ្ងៃនេះ BRANDMEDIA សូមនាំមកជូននូវចំណេះដឹងថ្មីមួយស្តីពី៖ Reference and Citation Management ដែលផ្តល់នូវដំណោះស្រាយយ៉ាងងាយស្រួល និងរហ័សលេីការងារ Referencing and Citation ឯកសារយោង។

សម្រាប់អ្នកសិក្សាស្រាវជ្រាវ ពិសេសប្អូនៗ ឬបងៗដែលកំពុងតែធ្វើនិក្ខេបបទ ឬកំពុងប្រកបការងារជាអ្នកស្រាវជ្រាវ ច្បាស់ណាស់ថានឹងជួបបញ្ហាទៅលើបច្ចេកទេសវាយបញ្ចូលនូវប្រភពដើម ឬឯកសារយោងចូលទៅក្នុងសំណេររបស់ខ្លួន ពិសេសទៅលើការសម្រេចចិត្តថា គួរតែប្រើប្រាស់កម្មវិធីជំនួយណាមួយទេីបសមប្រកប។

ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មាន អ្នកសរសេរ ឬអភិវឌ្ឍន៍កម្មវិធីផ្នែកទន់ បានបង្កើតនូវកម្មវិធី Referencing and Citation Management ជាច្រើនសម្រាប់ជំនួយដល់វិស័យអប់រំ និងការសិក្សាស្រាវជ្រាវ។

ជាក់ស្តែងពួកយើងមួយចំនួនធ្លាប់បានដឹង ក៏ដូចជាកំពុងនឹងប្រើប្រាស់ផងនោះ នូវកម្មវិធីល្បីៗជាច្រើនដូចជា៖ EndNote, Zotero, RefWorks, Qiqqa, MyBib ជាដើម ដែលសុទ្ធសឹងជាកម្មវិធី ដែលអ្នកសិក្សាស្រាវជ្រាវទូទៅនិយមប្រើប្រាស់ ថែមទាំងមានការយល់ឃើញអំពីគុណសម្បត្តិផ្សេងៗគ្នា និងជាពិសេសកម្មវិធីជំនួយខ្លះ ក៏ត្រូវទាមទារឱ្យអ្នកប្រើប្រាស់ធ្វើការបង់ថ្លៃសេវា ឬទិញផ្តាច់ក៏មាន។

ដោយមើលឃើញពីផលវិជ្ជមានជាច្រើន និងលេចធ្លោជាងគេ បើធៀបនឹងកម្មវិធី Reference and Citation Management ដទៃទៀត BRANDMEDIA សូមធ្វើការណែនាំនូវ Software មួយដែលមានឈ្មោះថា៖ Mendeley។

មិនចម្លែកនោះទេ អ្នកសិក្សាក្នុងវិស័យអប់រំ និងស្រាវជ្រាវប្រាកដជាធ្លាប់លឺ និងកំពុងតែប្រើប្រាស់កម្មវិធីខាងលើក៏ថាបាន ប៉ុន្តែពួកយើងនឹងចែករំលែកនូវចំនុចសំខាន់ៗមួយចំនួនដែលពួកយើងជាអ្នកសិក្សាស្រាវជ្រាវមិនទាន់ជ្រាបច្បាស់ ឬពុំគួរមើលរំលង និងគួរតែចាប់ផ្តើមរៀនប្រើប្រាស់ពីឥឡូវនេះ។

ជាការពិត Mendeley Reference management គឺជាប្រភេទ one-stop solution ដោយសារតែវា free និងអាចឱ្យអ្នកប្រើប្រាស់ធ្វើការបន្ថែមនូវ plug-ins បានទាំងនៅលើកម្មវិធី Ms. Word ផ្ទាល់ និងនៅលើ Web (Web importer)។ អ្នកប្រើប្រាស់អាចចូលទៅ download តាមរយៈតំណនេះ ដែលអាចដំណើរការបានគ្រប់ប្រព័ន្ធប្រតិបត្តិការ (OS)។

ក្រៅពីសារៈសំខាន់ខាងលើ និយាយដោយសង្ខេប វាក៏នូវមានអត្ថប្រយោជន៍ជាច្រើនទៀតដូចជា៖

Reference Building:

  • How to populate Mendeley using drag & drop
  • How to populate Mendeley using Google Scholar
  • How to populate Mendeley using Web Importer
  • How to populate Mendeley using manual entry

Citation & Bibliography Creation:

  • How to change the reference style in Word
  • How to add new reference styles in Word
  • How to insert citations in Word
  • How to create a reference list/bibliography

ព្រមទាំងបច្ចេកទេស ឬtools សំខាន់ៗ រហ័ស និងងាយស្រួលជាច្រើនទៀត ដែលពួកយើងជឿជាក់ថា វានឹងជំរុញឱ្យដំណើរការនៃការសិក្សា និងការប្រកបការងារក្នុងវិស័យអប់រំ និងស្រាវជ្រាវរបស់អ្នកកាន់តែប្រសើរ និងមានប្រសិទ្ធភាព៕

តោះ! ចាប់ផ្តើមស្វែងយល់អំពីវា ឥឡូវនេះ!

ស្វែងរកខ្លឹមសារលម្អិត៖ Mendeley

រូបភាព៖ Techooid