|

គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី


មានប្រសាសន៍ ក្នុងឱកាសអញ្ជើញចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន ភ្នំពេញ- សៀម រាប, សៀមរាប-ប៉ោយប៉ែត នៅតែជានយោបា យ អាទិភាព របស់ រាជ រដ្ឋា ភិបាល ដឹក នាំដោយ គណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល អា ណត្តិថ្មី នៅ តែ បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។

ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រដំបូងគេ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដែលគម្រោងនេះបានអនុម័ត ក្នុងគោលដៅពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ។ ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នឹងក្លាយជាផ្លូវល្បឿនលឿនខ្សែទី៣ បន្ទាប់ពីផ្លូវល្បឿនលឿនខ្សែទី១ ភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-បាវិត។

គម្រោងទាំងពីរនេះ ត្រូវបានរំពឹងថានឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់វិស័យដឹកជញ្ជូននៅកម្ពុជា រួមទាំងជាការរីកលូតលាស់នៃសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធយ៉ាងលឿនលយ។ ដូច្នេះ គម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ នឹងក្លាយជាជាទិសដៅការងារអាទិភាពសម្រាប់នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្នុងអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣តទៅ។