| |

សំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជាទទួលបានពីការបោះឆ្នោតឆ្នាំ២០២៣ គឺជាចំនួនដ៏លើសលប់ដែលបានបំបែកឯកទគ្គកម្មក្នុងពេលបោះឆ្នោតកន្លងមករបស់កម្ពុជា


លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ កាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅ បាននាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់សម្រាប់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ បក្សទេវតាលេខ១៨ ទទួលបាន (៨២.៣០%) ដែលចំនួននេះគឺបានបំបែកឯកទគ្គកម្មក្នុងពេលបោះឆ្នោតកន្លងមក ទាំងនៅក្នុងឆ្នាំ ២០១៨ ដែលគណបក្សប្រជាជនកម្ពុជាបានទទួល (៧៦.៨៥% ), និងនៅឆ្នាំ ២០២២ ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន (៧៤.៣២%) ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវក្រវាត់ក្រុងទី ៣ ខេត្តកណ្តាល កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ តាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រកម្ពុជា, គជប, និងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចបានបញ្ជាក់ថា តាមរយៈសន្លឹកឆ្នោតបងប្អូនគឺបានបញ្ជាក់ច្បាស់អំពីការគាំទ្រ ការពារនិងថែរក្សាសន្តិភាព និងដំណើរការអភិវឌ្ឍន៍ឥតឈប់ឈររបស់កម្ពុជា៕