ចូលចិត្តអាន? តោះ! គេចក្តៅ! ដឹកដៃ Crush ទៅមេីលសៀវភៅនៅទិវាអំណានជាតិលេីកទី៥


ទិវាជាតិអំណានលើកទី៥ ចាប់ផ្តេីមប្រារព្ធហេីយនៅថ្ងៃទី៦នេះ បន្តរហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ នៅក្នុងបរិវេណ វិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ) អាគារ A ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៧ល្ងាច។

ក្រសួងអប់រំយុវជន និងកីឡាបានសហការជាមួយក្រុមការងារពិព័រណ៌សៀវភៅកម្ពុជា ប្រារព្ធទិវាអំណានជាតិលើកទី៥ឆ្នាំនេះ ក្រោមប្រធានបទ “ការអានបណ្តុះបញ្ញា ការស្រាវជ្រាវ និងនវានុវត្តន៍” ក្នុងគោលបំណងបណ្តុះទម្លាប់នៃការអានសៀវភៅរបស់កុមារតូចៗ ជំរុញវប្បធម៌អាន លើកកម្ពស់ការអាន និងតែងនិពន្ធនៅប្រទេសកម្ពុជា។

តោះ! យូរៗម្តង កុំឱ្យរំលង ណាត់គ្នាទៅចូលរួមក្នុងទិវាអំណានជាតិលេីកទី៥ទាំងអស់គ្នា។ អានច្រេីន កេីនចំណេះ!

រូបភាព៖ Cambodia Book Fair

អត្ថបទ៖ នឿន ស្រីណុច

កែសម្រួល៖ ស.ស.ម