Zelensky បញ្ជាក់ថា ដល់ពេលហើយដែលអ៊ុយក្រែនត្រូវចូលជាសមាជិកភាពនៃអង្គការណាតូ
Zelensky បានជំរុញឱ្យអង្គការណាតូ បញ្ឈប់ភាពលើភាពស្ទាក់ស្ទើររបស់រដ្ឋសមាជិកមួយចំនួនក្នុងការផ្តល់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំងទំនើប និងរថពាសដែក ដើម្បីជាជំនួយដល់ទីក្រុងគៀវ។
ក្នុងដំណើរទស្សនកិច្ច ក្នុងទីក្រុង Kyiv អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សម្ព័ន្ធមិត្តយោធា ចំពោះអ៊ុយក្រែន ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញអង្គការណាតូម្តងទៀត ដើម្បីអនុញ្ញាតឲ្យទីក្រុង Kyiv ចូលជាសមាជិភាពនៃអង្គការណាតូ។ លោកក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបញ្ជូនយន្តហោះចម្បាំង និងអាវុធរយៈចម្ងាយឆ្ងាយបន្ថែមទៀត ខណៈដែលការប្រយុទ្ធជាមួយរុស្ស៊ីបានផ្ទុះឡើងនៅភាគខាងត្បូងប្រទេស។
Zelensky និង Stoltenberg បាននិយាយនៅក្នុងសន្និសិទកាសែតរួមគ្នាមួយ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់អ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានរបស់រុស្ស៊ីនៅក្នុងខែកុម្ភៈឆ្នាំ ២០២២។Zelensky បានសម្តែងការខកចិត្តដែលលោកខាងលិចមិនបានផ្តល់ការធានា ឬពេលវេលាសម្រាប់សមាជិកភាពណាតូរបស់ខ្លួន។ លោកបាននិយាយថាការឈ្លានពានរបស់រុស្ស៊ីបង្ហាញពីការស្នើសុំចូលរួមក្នុងសម្ព័ន្ធភាពកាន់តែខ្លាំងឡើង។
យ៉ាងណាមិញ ប្រធានអង្គការណាតូបាននិយាយថា អនាគតរបស់អ៊ុយក្រែនស្ថិតនៅក្នុងអង្គការណាតូ។ លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មានក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយ Zelensky ថា «កន្លែងត្រឹមត្រូវរបស់អ៊ុយក្រែនគឺនៅក្នុងអង្គការណាតូ។ ហើយយូរៗទៅ ការគាំទ្ររបស់យើងនឹងជួយអ៊ុយក្រែនឱ្យបានសម្រេច»។
លោកបានបន្ថែមថាអាទិភាពរបស់សម្ព័ន្ធភាពគឺធានាឱ្យអ៊ុយក្រែន «ឈ្នះ» ក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ ជាមួយគ្នានេះ ផែនការសមាជិកភាពសម្រាប់ទីក្រុង Kyiv នឹងត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលដែលនឹងធ្វើឡើងនៅទីក្រុង Vilnius ក្នុងខែកក្កដា។
ដោយឡែក លោក Zelensky ក៏បានបង្ហាញក្ដីរំពឹងថា កិច្ចប្រជុំកំពូលរបស់ណាតូក្នុងខែកក្កដា “អាចក្លាយជាប្រវត្តិសាស្ត្រ” ប្រសិនបើអ៊ុយក្រែនត្រូវបានអញ្ជើញជាផ្លូវការឱ្យចូលរួម។ លោកក៏បានសង្កត់ធ្ងន់ថា “ប្រជាជនភាគច្រើននៅក្នុងអង្គកាណាតូ និងភាគច្រើននៃប្រជាជនអ៊ុយក្រែនគាំទ្រការចូលប្រទេសរបស់យើងទៅក្នុងសម្ព័ន្ធភាព”។
ប្រភព: OWION