|

រមណីយដ្ឋានអង្គរវត្តកម្ពុជា បង្អួតសម្រស់ក្នុងបទថ្មីរបស់តារាចម្រៀងពិភពលោក Alan Walker


ប្រិយមិត្តកម្ពុជាដែលជាអ្នកគាំទ្របទចម្រៀងបរទេសប្រាកដជាមិនចម្លែកចិត្តទេនៅពេលដែលបានឮឈ្មោះតារាចម្រៀងលំដាប់ពិភពលោកសញ្ជាតិអង់គ្លេសរូបនេះ ព្រោះថាគ្រប់គ្នាតែងតែស្គាល់នូវស្នាដៃចម្រៀងដ៏គួរឲ្យកោតសរសើររបស់គាត់កន្លងមក។

ជាក់ស្តែងបើយោងទៅតាមគណនីយូធូបផ្លូវការរបស់ Alan Walker ដែលមានអ្នក Subscribe ចំនួន33.4លាន គិតមកត្រឹមថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០នេះ។ បទចម្រៀងដែលធ្វើឲ្យប្រិយមិត្តកម្ពុជាស្គាល់តារាដែលមានវ័យទើបតែ២២ឆ្នាំរូបនេះកាន់តែច្បាស់នោះ គឺបទ “Faded” ដែលបានចេញផ្សាយលើ YouTube Channel ផ្លូវការរបស់លោកកាលពីជិត៥ឆ្នាំមុន ពោលគឺថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៥ ហើយចំនួនអ្នកចុចចូលទស្សនាប្រមាណជិត 3Billions view គិតមកដល់ពេលចេញផ្សាយរបស់ BrandMedia នេះ។

អ្វីដែលជាភាពភ្ញាក់ផ្អើល លាយឡំនឹងភាពសប្បាយរីករាយ និងជាទីមោទកភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រនោះ គឺកាលពីថ្មីៗនេះ បទចម្រៀងថ្មីរបស់លោកដែលលោកបានច្រៀង ft. នឹង Ruben មានចំណងជើងថា “Heading Home” បានបញ្ចេញជាផ្លូវការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២០កន្លងទៅនេះ លើគណនីយូធូបផ្ទាល់របស់លោក “Alan Walker” គឺថាទីតាំងសម្តែងក្នុងបទចម្រៀងខាងលើ ត្រូវបានថតក្នុងបរិវេណដ៏អស្ចារ្យនៃរមណីយដ្ឋានប្រាសាទអង្គរវត្ត របស់ព្រះរាជាណាចក្រកម្ពុជាសឹងតែមានគ្រប់ឈុតតាំងពីដើមដល់ចប់ មានន័យថាទីតាំងថតក្នុង MV នេះជាទីតាំងក្នុងប្រទេសកម្ពុជាដែលអាចនិយាយបានថា វាមានប្រមាណជាលើសពាក់កណ្តាល ឬលើសពី 50% បើធៀបទៅនឹងទីតាំងមួយចំនួនផ្សេងទៀតក្នុងបទចម្រៀង “Heading Home”៕

ទស្សនាវីដេអូ៖

រូបភាព៖ Alan Walker