ភូមា ប្រតិកម្មមិនពេញចិត្តដែលថៃស្នើបញ្ចូលសង្ក្រាន្ត ជាសម្បត្តិបេតិកភណ្ឌអរូបី ខណៈខ្លួនក៏មានប្រពៃណីសង្រ្កាន្តនេះដូចគ្នា
ថ្មីៗនេះ ប្រទេសថៃបានស្នើទៅអង្គការ UNESCO ដើម្បី ដាក់ បញ្ចូល សង្ក្រាន្តថៃ ក្នុង បញ្ជី សម្បត្តិបេតិកភណ្ឌ វប្បធម៌អរូបី ដោយប្រជាជនថៃ មានការសាទរយ៉ាងខ្លាំង។
យ៉ាងណាមិញ ប្រជាជន និងអ្នកលេងបណ្ដាញសង្គមជាច្រើននៃប្រទេសភូមា បានសម្ដែងប្រតិកម្មមិនពេញចិត្ត ខណៈដែលប្រទេសជិតខាងមួយនេះ ក៏មានពិធីបុណ្យសង្ក្រាន្តស្រដៀងគ្នានេះដែរ។
ទឡ្ហីករណ៍ផ្សេងៗ ផ្ទុះឡើងតាមអ៊ីនធឺណិតថា មានប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនបានចែករំលែកទម្រង់ស្រដៀងគ្នានៃការប្រារព្ធពិធីសង្ក្រាន្តនេះ ក្នុងឱកាសចូលឆ្នាំថ្មី ដូចជាប្រទេសឡាវ ភូមា ជាពិសេសកម្ពុជា ដែលមានចម្លាក់នៅលើជញ្ជាំងប្រាសាទជាតឹកតាងបញ្ជាក់យ៉ាងច្បាស់ ថាយើងមានប្រពៃណីសង្ក្រាន្តតាំងពីយូរលង់ណាស់មកហើយ ដូច្នេះមិនគួរថៃដាក់បញ្ចូលជាសម្បត្តិរបស់ខ្លួននោះទេ។
យ៉ាងណាមិញ អង្គការយូណេស្កូនៅមិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេ គឺស្ថិតនៅក្នុងបញ្ជីរបឋមនៃការពិចារណា។
គួរបញ្ជាក់ថា ការស្នើ “សង្ក្រាន្ត” ជា “បេតិកភណ្ឌវប្បធម៌អរូបី” គឺជាស្នាដៃទី៤ របស់ប្រទេសថៃ បន្ទាប់ពីខុន ម៉ាស្សាថៃ និងរបាំណូរ៉ា។ ទន្ទឹមនឹងនេះ ថៃក៏បាន និងកំពុងរៀបចំពិចារណាស្នើបញ្ចូលMuay Thai, Phi Ta Khon, Kanya Thai, អាហារថៃ (អង្ករសម្រូប) និង Khao Niam Mango ជាដើម ក្នុងបញ្ជីបេតិកភណ្ឌ៕
ប្រភព: Thai PBS world