| | |

App កំណត់ត្រាទឹកនោមផ្អែម Carnetdia ដំបូងគេនៅកម្ពុជា បានទទួលជ័យលាភីពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ២០២២


កាលពីល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលកម្ពុជា៤.០ បានរៀបចំពិធីអបអរសាទរការទទួលបានពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍សង្គមល្អបំផុតប្រចាំឆ្នាំ២០២២ របស់កម្មវិធីទូរស័ព្ទ “កំណត់ត្រាទឹកនោមផ្អែម” ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០។

ឯកឧត្តម ហ៊ុន ម៉ានី

បច្ចុប្បន្ននេះយើងឃើញថា ជំងឺទឹកនោមផ្អែម ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ ដែលបានរាតត្បាតទូទាំងប្រទេស ហើយតែងកើតមានទាំងវ័យចំណាស់ និងកូនក្មេង។ ក្នុងនោះ សម្រាប់កម្ពុជាយើងអត្រានៃអ្នកជំងឺទឹកនោមផ្អែម ខ្ពស់គួរឱ្យកត់សម្គាល់។

ដើម្បីជាការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែម លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា បានផ្ដួចផ្ដើមឲ្យមានការបង្កើត app carnetdia នេះឡើង ដោយមានការគាំទ្រពី មជ្ឈមណ្ឌលកម្ពុជា ៤.០ និងសមាគមបច្ចេកវិទ្យាទឹកនោមផ្អែម និងក្រពេញកម្ពុជា ដែលបានចាប់ផ្ដើមសិក្សា និងធ្វើការលើគម្រោងនេះតាំងពីឆ្នាំ២០១៨មក។

លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា

ទន្ទឹមនឹងការផ្ដល់ភាពងាយស្រួល បញ្រ្ជាបការយល់ដឹងពាក់ព័ន្ធនឹងការបង្កា និងព្យាបាលជំងឺទឹកនោមផ្អែម ដល់អ្នកជំងឺ ក៏ដូចជា បង្កើនប្រសិទ្ធភាពតានដានរបស់វេជ្ជបណ្ឌិត App carnetdia ក៏ជាការបង្ហាញពីការភិវឌ្ឍបច្ចេកវិទ្យាមួយកម្រិត ក្នុងវិស័យសុខាភិបាលផងដែរ។

សូមជម្រាបផងដែរថា app carnetdia ក៏នឹងរួមចំណែកផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ និងគុណសម្បត្តិនៃកម្មវិធីទៅកាន់បណ្តាអ្នកពាក់ព័ន្ធរួមមានវេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក ឱសថការី និងសាធារណជនទូទៅបានយ៉ាងច្រើនផងដែរ។