យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៦ បានចាប់ផ្ដើមហើយសម្រាប់មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបនាព្រឹកនេះ ស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៦ ឬដូសជំរុញសម្រាប់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានឱ្យដឹងថា
រដ្ឋបាលខេត្តនឹងរៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៤ ដល់កុមារអាយុ ៣ឆ្នាំ ដល់ក្រោម ៥ឆ្នាំ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៥ ដល់កុមារអាយុ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងដូសទី៦សម្រាប់មន្ត្រីជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ តាមគោលការណ៍ស្ម័គ្រចិត្តចាប់ថ្ងៃទី១២ ខែមករា ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ពីម៉ោង០៨៖០០នាទីព្រឹក ដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង ១៤៖០០នាទីរសៀលដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃ បុណ្យ) តាមទីតាំងមួយចំនួនដូចមានក្នុងសេចក្តីជូនដំណឹង។