កំណត់ត្រានៃការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរររបស់កូរ៉េខាងជើង កាន់តែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើល
នៅឆ្នាំ ២០២០ កូរ៉េខាងជើងបានធ្វើតេស្តមីស៊ីលចំនួន ៤ ដង។ នៅឆ្នាំ ២០២១ វាបានកើនឡើងទ្វេដង។ ដោយឡែកនៅឆ្នាំ ២០២២ ប្រទេសនេះ បានបាញ់សាកល្បងច្រើនជាងឆ្នាំមុនៗទៅទៀត រហូតក្លាយជាកំណត់ត្រាមួយ ដែលមានការបាញ់២៣ គ្រាប់ក្នុងមួយថ្ងៃ។
កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប និងមីស៊ីលផ្លោងជាង ៩០ ដើមមកទល់ពេលនេះ ដោយបង្ហាញពីអាវុធជាច្រើនប្រភេទ ខណៈដែលអ្នកជំនាញព្រមានអំពីការសាកល្បងនុយក្លេអ៊ែរដ៏មានសក្តានុពលនេះ។ ជាមួយគ្នានេះ បើទោះបីជាការធ្វើតេស្តដោយខ្លួនឯងមិនមែនជារឿងថ្មីក៏ដោយ ភាពញឹកញាប់របស់ពួកគេបង្ហាញពីការកើនឡើងយ៉ាងសំខាន់ នូវឥទ្ធិពលតំបន់ប៉ាស៊ីហ្វិកឈានមុខគេ។
Ankit Panda អ្នកជំនាញខាងគោលនយោបាយនុយក្លេអ៊ែរនៅ Carnegie Endowment for International Peace បាននិយាយថា រឿងធំអំពីឆ្នាំ ២០២២នេះ គឺថាពាក្យ ‘ការសាកល្បង’ គឺមិនសមរម្យទៀតទេក្នុងការនិយាយអំពីការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។ អ្វីគ្រប់យ៉ាងដែលយើងបានឃើញនៅឆ្នាំនេះបង្ហាញថា គីម ជុងអ៊ុន អាចនឹងប្រើប្រាស់សមត្ថភាពនុយក្លេអ៊ែរតាំងពីដើមទីនៃជម្លោះ ប្រសិនបើចាំបាច់។
ការសាកល្បងដែលទាក់ទាញចំណាប់អារម្មណ៍ ក៏ជាការគម្រាមកំហែងដល់ការបញ្ចប់ការប្រណាំងសព្វាវុធនៅអាស៊ី ខណៈដែលសហរដ្ឋអាមេរិកសន្យាថានឹងការពារកូរ៉េខាងត្បូង និងជប៉ុនដោយ សមត្ថភាពពេញលេញ រួមទាំងអាវុធនុយក្លេអ៊ែរ ។
ក្នុងចំណោមការបាញ់បង្ហោះកាំជ្រួច និងការធ្វើតេស្តនុយក្លេអ៊ែរជាង ២៧០ ដោយកូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ១៩៨៤ ច្រើនជាងមួយភាគបួនបានកើតឡើងនៅឆ្នាំនេះ នេះបើយោងតាមមជ្ឈមណ្ឌលសម្រាប់គម្រោងការពារមីស៊ីល និងយុទ្ធសាស្ត្រសិក្សាអន្តរជាតិ។
ក្នុងចំណោមចំនួនសរុបនោះ ច្រើនជាងបីភាគបួនត្រូវបានកត់ត្រាបន្ទាប់ពីលោក Kim Jong Un ឡើងកាន់អំណាចក្នុងឆ្នាំ ២០១១ ដែលឆ្លុះបញ្ចាំងពីមហិច្ឆតារបស់មេដឹកនាំផ្តាច់ការរូបនេះ ក្នុងការដែលលោកប្តេជ្ញា អភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែររបស់ប្រទេសក្នុងល្បឿន និងខ្ពស់បំផុត៕
ប្រភព៖ CNN