កម្ពុជា ត្រូវបានវាយតម្លៃថាជាប្រទេសដែលមានសម្ទុះសេដ្ឋកិច្ចលឿនបំផុតមួយ
GDP កម្ពុជានឹងកើនឡើងដល់ ៦.៣ ភាគរយនៅឆ្នាំនេះ ដែលខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍អាស៊ី នេះបើយោងតាមការព្យាករណ៍ដោយទីភ្នាក់ងារវាយតម្លៃពិភពលោក S&P។ ជាមួយគ្នានេះ គេក៏រំពឹងថា កំណើនឥណទានក្នុងវិស័យឯកជនរបស់កម្ពុជា នឹងបន្តជាមធ្យមយ៉ាងឆាប់រហ័សប្រមាណ២០ ភាគរយក្នុងមួយឆ្នាំសម្រាប់រយៈពេល ១២-១៨ខែបន្ទាប់។
របាយការណ៍របស់ S&P Global Banking Outlook Midyear ២០២២ បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាកំពុងមានសម្ទុះឡើងវិញ ដោយស្ថាប័នអន្តរជាតិបានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងប្រទេសនេះនឹងមានប្រហែលពី ៤,៥ ភាគរយ ទៅ ៦ ភាគរយ ដោយសារតែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។
ដោយឡែក S&P ក៏បង្ហាញការជឿជាក់ថា វិស័យមីក្រូហិរញ្ញវត្ថុ ដែលមានចំនួន ១៣ ភាគរយនៃប្រាក់កម្ចីពេញប្រព័ន្ធ គឺមានការកើនឡើង ដែលឆ្លុះបញ្ចាំងពីហានិភ័យឥណទានខ្ពស់ និងការអនុវត្តការផ្តល់ប្រាក់កម្ចីកាន់តែធ្ងន់ធ្ងរ។ លោក Ivan Tan អ្នកវិភាគឥណទានចម្បងរបស់ S&P មានប្រសាសន៍ថា «កំណើនរយៈពេលវែងរបស់កម្ពុជានៅតែរក្សាដដែល ដោយសាររចនាសម្ព័ន្ធតម្លៃប្រកួតប្រជែង និងចំនួនប្រជាជន ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតក្នុងពិភពលោក៕
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Fibre2Fashion News Desk (DS)