អ្វីជាផ្លែផ្ការបស់កម្ពុជា ក្រោយជោគជ័យលើការគ្រប់គ្រងកូវីដ-១៩?


កម្ពុជា ជាប្រទេសមួយដែលទទួលបានជោគជ័យខ្លាំងលើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបរិបទជំងឺឆ្លងកូវីដ-១៩។ ដ្បិតកន្លងមកយើងបានប្រឈមនឹងឱនភាពសេដ្ឋកិច្ចដោយសារវិបត្តិជំងឺឆ្លង ប៉ុន្តែកូវីដ-១៩ មិនអាចបញ្ឈប់ដំណើរការអភិវឌ្ឍជាតិរបស់យើងបានឡើយ។ ដោយសន្សឹមៗ យើងបានស្ដារស្ថានភាពសេដ្ឋកិច្ចឱ្យត្រឡប់មកដំណើរការជាប្រក្រតីវិញ និងបន្តជំរុញសក្កានុពលលើវិស័យនានារបស់កម្ពុជាឱ្យកាន់តែប្រសើរឡើង។

ជាក់ស្ដែង ដោយយោងទៅតាមប្រសាសន៍របស់ សម្ដេច តេជោ នាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ បានបង្ហាញថា ​ការនាំចេញរបស់កម្ពុជាបានកើនឡើងយ៉ាងច្រើននៅចន្លោះខែមករា និងឧសភា។ រោងចក្រកាត់ដេរប្រហែល ៥០០ កំពុងដំណើរការផលិតពេញលេញនៅពេលនេះ។  ប្រទេសយើងបាននាំចេញទំនិញមានតម្លៃ ៩,៤១២.៣ លានដុល្លារក្នុងអំឡុងខែមករាដល់ខែឧសភា ដែលកើនឡើង ៣៤.៥ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក ផ្នែកឧស្សាហកម្មវិញក៏មានសម្ទុះគួរឱ្យកត់សម្គាល់។ ស្ថិតិពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា ការផលិតសម្លៀកបំពាក់ ស្បែកជើង និងកាបូប ក្នុងអំឡុងពេលនេះមានចំនួន ៤,៤៨៣ ដុល្លារអាម៉េរិក ដែលស្មើនឹង ៤៧,៧ ភាគរយនៃការនាំចេញសរុប។ ក្នុងនោះ សហរដ្ឋអាម៉េរិកគឺជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកម្ពុជាក្នុងអំឡុងពេលនេះផងដែរ ដែលស្មើនឹង ៥៧.៧ ភាគរយនៃការនាំចេញសរុប។  ការនាំចូលក្នុងអំឡុងពេលនេះមានតម្លៃ ១៣.០៥៧ លានដុល្លារកើនឡើង ១៩.៧%ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះ ក្នុងចំណោមរោងចក្រឧស្សាហកម្មចំនួន ១,៧១៩នៅក្នុងប្រទេស មានរោងចក្រថ្មីចំនួន ៦៧ បានបើកដំណើរការក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ ខណៈដែលរោងចក្រចំនួន ១៩ បានបិទដំណើរការ។

ទន្ទឹមនឹងនេះ ទឡ្ហីករណ៍ដ៏សំខាន់នៃដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញបានបង្ហាញឱ្យឃើញតាមរយៈផែនការអភិឌ្ឍន៍សំខាន់ៗ។ ជាក់ស្ដែង ថ្មីៗនេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ៤ ដែលមានតម្លៃជិត ២៤លានដុល្លារអាមេរិក ដែលរំពឹងថានឹងអាចបង្កើតការងារបានចំនួន ២,៣៧៦កន្លែង។ ក្នុងចំណោមគម្រោងទាំងបីនឹង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) និងរួមមានរោងចក្រផលិត កាបូបស្បែកតម្លៃ១០,៥លានដុល្លារ ដែលគ្រោងនឹងបង្កើតការងារបាន១ពាន់កន្លែង។

ពីរផ្នែកផ្សេងទៀតនៅក្នុង SSEZ រួមមានរោងចក្រផលិតក្តារបន្ទះ និងក្តារបន្ទះដែលមានទុនវិនិយោគចំនួន ៦.៦ លានដុល្លារ និងរោងចក្រផលិតកាវ ថ្នាំលាប និងទឹកថ្នាំចំនួន ១.៧ លានដុល្លារ ដែលត្រូវបានគេរំពឹងថានឹងបង្កើតការងារ ៣០០ និង ១៥០ កន្លែង។ ឯរោងចក្រផលិតសម្លៀកបំពាក់ម៉ូដដែលមានតម្លៃ ៥ លានដុល្លារអាម៉េរិកមួយទៀតនឹង បង្កើតការងារបានចំនួន ៩២៦កន្លែង ហើយមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ២ខណ្ឌ ពោធិ៍សែនជ័យ។

យ៉ាងណាមិញ វឌ្ឍនភាពដែលសម្ដេចបាននេះ គឺបានមកពីការខិតខំរួមគ្នារបស់រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនានាស ជាពិសេសគឺមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់លំដាប់ក្នុងដំណើរការស្រោចស្រង់សេដ្ឋកិច្ចជាតិនេះ។ ក្នុងនោះស្ត្រី ត្រូវបានគេមើលឃើញថាជាកម្លាំងចលករដ៏សំខាន់ ក្នុងដំណាក់កាលនេះ។ បើតាមសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) ដែលបានឱ្យដឹងថា  ក្នុងចំណោមសហគ្រិនជាង៥០ម៉ឺននាក់នៅកម្ពុជាស្ត្រីមានចំនួនជាង៣០ម៉ឺននាក់។

ដោយ៖ ផាត់ គឹមឆែ
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ HRM Asia, Fibre2Fashion