វីរុសបំប្លែងថ្មី Delta គំរាមកំហែងដល់ការងើបឡើងវិញរបស់សេដ្ឋកិច្ចអាស៊ាន-៥


ដោយ៖ ផាត់ គឹមឆែ

នៅឆមាសទី១ នៃឆ្នាំ២០២១ បណ្តាប្រទេសអាស៊ាន-៥ រួមមាន៖ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីន ទទួលបានកំណើនសេដ្ឋកកិច្ចដែលជំរុញដោយការនាំចេញ។ ទោះយ៉ាងណាក៏ដោយ ការបិទទ្វារជាថ្មីចំពេលមានការផ្ទុះឡើងយ៉ាងខ្លាំងនៃករណីវីរុសបំប្លែងថ្មី Covid-១៩ ប្រភេទ Delta បានធ្វើឱ្យចង្វាក់ពាណិជ្ជកម្ម អាជីវកម្មធ្លាក់ចុះ និងការចំណាយជាច្រើនរបស់អ្នកប្រើប្រាស់នៅក្នុងតំបន់នេះ។

យោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បង្ហាញថាការងើបឡើងវិញនេះ សេដ្ឋកិច្ចជាតិទំនងជានឹងធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅឆមាសទីពីរនៃឆ្នាំ២០២១ សម្រាប់អាស៊ាន-៥  ដោយសារចំនួននៃការឆ្លងមេរោគ Covid-១៩ កើនឡើង វិធានការទប់ស្កាត់ការរាតត្បាតជាថ្មី និងការចាក់វ៉ាក់សាំង របស់អាជ្ញាធរនៅក្នុងបណ្តាប្រទេសអាស៊ាន-៥ បានធ្វើការកែសម្រួលការព្យាករណ៍កំណើនផ្លូវការនៃវិស័យនេះ។

ប្រភពដដែលបានបញ្ជាក់ថា វាទំនងជាកាត់បន្ថយនូវការរំពឹងទុកលើកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់តំបន់ទាំងនោះ។ នៅខែឧសភា ការព្យាករណ៍ពីកំណើនផលិតផលក្នុងស្រុកសរុបមានចំនួន ៥,២% សម្រាប់ឆ្នាំ២០២១ និង ៥,៤% សម្រាប់ឆ្នាំ២០២២។ ផ្ទុយទៅនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ន IIF រំពឹងថាធនាគារកណ្តាលអាស៊ាន-៥ នឹងរក្សាបាននូវគោលនយោបាយរូបិយវត្ថុ ដែលអាចសម្របសម្រួលបានដល់ឆ្នាំ២០២២ ។

ប្រទេសភាគច្រើននៅតែជួបប្រទះអតិផរណា នៅក្នុងជួរគោលដៅរៀងៗខ្លួន លើកលែងតែប្រទេសហ្វីលីពីន។ គោលនយោបាយសារពើពន្ធក៏នឹងបន្តគាំទ្រផងដែរ ខណៈប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាម បានប្រកាសផែនការបង្រួបបង្រួមសារពើពន្ធ ល្បឿននៃការកែតម្រូវនឹងមានកម្រិតទាប។ IIF បានកត់សម្គាល់ថា ដោយសាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ពួកគេ ប្រទេសអាស៊ាន-៥ ទទួលបានអត្ថប្រយោជន៍យ៉ាងខ្លាំងពីការស្ទុះងើបឡើងវិញនៃតម្រូវការពិភពលោក ដោយការនាំចេញកើនឡើងយ៉ាងខ្លាំងនៅឆមាសទីមួយនៃឆ្នាំ២០២១ ជាពិសេសនៅក្នុងវិស័យគ្រឿងអេឡិចត្រូនិក (ម៉ាឡេស៊ី ហ្វីលីពីន និងថៃ) និងទំនិញ (ឥណ្ឌូនេស៊ី និងវៀតណាម)។

សេចក្តីថ្លែងការណ៍បានបន្តថា៖ «ការសម្លឹងឆ្ពោះទៅមុខដំណាក់កាលបន្ទាប់នៃការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ទំនងជានឹងផ្តល់អត្ថប្រយោជន៍ដល់សេវាកម្មជាជាងទំនិញ ដូច្នេះវាផ្តល់នូវការជំរុញតិចតួចដល់សេដ្ឋកិច្ចអាស៊ាន-៥ ។ លើសពីនេះការងើបឡើងវិញនៃវិស័យទេសចរណ៍នៅក្នុងប្រទេសទាំង ៥ បានយឺតជាងការព្យាករណ៍ទុក ដោយសាររលកឡើងចុះនៃជំងឺកូវីដ-១៩ ហើយផ្លាស់ប្ដូរតំបន់ទេសចរណ៍ជាច្រើន ទៅជាប្រភពចម្លង និងវិបត្តិផ្សេងៗទៀតដែលក្លាយជា​បញ្ហាប្រឈមថ្មីមួយចំពោះវិស័យនេះ»៕

កែសម្រួលដោយ៖ BRANDMEDIA

​ប្រភព៖ thestar