ទម្លាប់៦យ៉ាងរបស់មនុស្សដែលរីករាយពិតប្រាកដ


ដោយ៖ សន ស្រីពេជ្

ជាធម្មតាដែលមនុស្សម្នាក់មានទុក្ខលំបាក និងភាពរីករាយនៅលាយឡំគ្នា។ ស្របជាមួយគ្នានេះដែរក៏មានមនុស្សមួយចំនួនដែលមានវិធីសាស្រ្ត ក៏ដូចជាទម្លាប់មួយចំនួនសម្រាប់ធ្វើឱ្យពួកគេមានភាពរីករាយយ៉ាងពិតប្រាកដនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ទោះបីជាពេលខ្លះត្រូវចួបប្រទះនូវបញ្ហាមួយចំនួនក្ដី។ ខាងក្រោមនេះជាទម្លាប់របស់មនុស្សដែលរីករាយពិតប្រាកដ៖

. អ្នកតែងតែមានស្នាមញញិមគ្រប់ពេល

អ្នកជាមនុស្សដែលមានស្នាមញញិមសម្រាប់មនុស្សជុំវិញ បើទោះបីជាអ្នកកំពុងតែមានបញ្ហា ឬទុក្ខលំបាកយ៉ាងណាក្ដីក៏អ្នកតែងមានស្នាមញញិមសម្រាប់អ្នកនៅជុំវិញខ្លួន ព្រោះអ្នកចង់ឱ្យអ្នកគ្រប់គ្នាសប្បាយរីករាយពេលនៅក្បែរអ្នក។

២. មានភាពក្លាហានក្នុងការសរសើរអ្នកដទៃ

អ្នកជាមនុស្សដែលហ៊ានក្នុងការសរសើរអ្នកដទៃ ពេលដែលពួកគេជោគជ័យ ឬអាចសម្រេចបំណង ព្រោះវាបង្ហាញថាអ្នករីករាយជាមួយពួកគេដែរ។ លើសពីនេះទៅទៀត អ្នកក៏មានអារម្មណ៍ល្អ និងសប្បាយរីករាយនៅពេលដែលមនុស្សជុំវិញអ្នករីករាយ ជាពិសេសពេលសាច់ញាតិ ឬមិត្តភក្តិរៀបអាពាហ៍ពិពាហ៍ ឬបញ្ចប់ការសិក្សាក្ដី។

៣. ធ្វើសមាធិជាផ្នែកមួយនៃជីវិត

សមាធិ គឺជាវិធីសាស្រ្តមួយដើម្បីអភិវឌ្ឍន៍នូវលក្ខខណ្ឌ ដ៏មានប្រយោជន៍ខាងផ្លូវចិត្តនិងអារម្មណ៍។ ពេលអ្នកសមាធិ ចិត្ត និងកាយរបស់អ្នកនឹងបានសម្រាក។

. ទទួលយកភាពមិនល្អឥតខ្ចោះ

នៅលើលោកនេះអ្វីៗគ្រប់យ៉ាងមិនអាចល្អឥតខ្ចោះគ្រប់ពេលនោះទេ និងមិនប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ។

. មានភាពកំប្លុកកំប្លែង

ក្នុងចិត្តសាស្រ្ត គេប្រើប្រាស់ពាក្យថា “positive humour style” ដែលកំណត់ទៅលើមនុស្សដែលប្រើប្រាស់ភាពកំប្លុកកំប្លែងក្នុងការពង្រឹងចំណងទំនាក់ទំនង និងកាត់បន្ថយជម្លោះជាមួយអ្នកដទៃ។

៦. បញ្ឈប់ការគិត «មិនអាចទៅរួច»

ផ្តល់ឱ្យខ្លួនឯងនូវសេរីភាពក្នុងការសុបិន និងការគិតធំ។ មានភាពក្លាហាននិងការប្តេជ្ញាចិត្ត ដើម្បីសម្រេចក្តីសុបិនដែលអ្នកប៉ង។ មនុស្សជាច្រើនដែលសុបិនធំត្រូវបានគេសើចចំអក ប៉ុន្តែពួកគេនៅតែរឹងមាំដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ធ្វើអ្វីដែលមានភាពច្នៃប្រតិដ្ឋ មិនមែនមួយថ្ងៃ ឬមួយខែទេ គឺត្រូវរង់ចាំពេលវេលាដែលស័ក្តិសម។

យើងសង្ឃឹមថា គន្លឹះខាងលើនេះនឹងអាចជួយឱ្យមិត្តអ្នកអានមានភាពរីករាយ និងអារម្មណ៍ល្អៗត្រឡប់មកវិញរាល់ពេលដែលលោកអ្នកបានអាននូវអត្ថបទនេះ។ វាគ្រាន់តែជាចំណុចមួយតូចសម្រាប់លោកអ្នក សង្ឃឹមថាវានឹងអាចផ្ដល់ឱ្យលោកអ្នកវិញនូវស្នាមញញិមសម្រាប់មនុស្សគ្រប់គ្នា។ មិនថាអ្នកស្ថិតក្នុងកាលៈទេសៈណានោះទេ សូមកុំភ្លេចយកស្នាមញញិមទៅជាមួយអ្នកគ្រប់ពេល៕