|

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports ដែលជាក្រុមហ៊ុនអាកាសយានដ្ឋានឈានមុខគេនៅអឺរ៉ុប


នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នេះ ក្នុងឱកាសចូលរួមប្រជុំកំពូល One Health Summit នៅទីក្រុងលីយ៉ុង ប្រទេសបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Rémi Maumont de Longevialle
នាយកប្រតិបត្តិក្រុមហ៊ុន VINCI Airports។

គួរបញ្ជាក់ថា ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗជាច្រើនទៀត។

ដោយឡែក សម្ដេចបានបន្ថែមទៀតថា កម្ពុជា បានភ្ជាប់ទំនាក់ទំនងជាមួយ ក្រុមហ៊ុន VINCI និងបានបោះទុនវិនិយោគលើវិស័យអាកាសយានដ្ឋានអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ សម្ដេចបន្តថា វត្តមាន និងវឌ្ឍនភាពនៃអាជីវកម្មរបស់ក្រុមហ៊ុននេះ មិនត្រឹមតែបង្ហាញពីភាពជោគជ័យក្នុងវិស័យអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមរបស់កម្ពុជាឱ្យកាន់តែរីកចម្រើន។

ប្រភព៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត