សហរដ្ឋអាមេរិក ប្រើគ្រាប់បែកដ៏មានឥទ្ធិពល បាញ់ទៅលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់សន្យាសងសឹកចំពោះសកម្មភាពនានារបស់អាមេរិក!
យោងតាមព័ត៌មានពី យោធាសហរដ្ឋអាមេរិក បានឲ្យដឹងថា គ្រាប់បែក ដែលមានឥទ្ធិពលខ្ពស់ ត្រូវបានប្រើដើម្បី វាយប្រហារលើទីតាំងមីស៊ីលអ៊ីរ៉ង់ តាមបណ្តោយច្រកសមុទ្រ Hormuz។ អគ្គមេបញ្ជាការកងទ័ពអ៊ីរ៉ង់ បានព្រមានថា ការឆ្លើយតបនឹងមានលក្ខណៈ “ខ្លាំងក្លា” បន្ទាប់ពីការស្លាប់របស់ប្រធានសន្តិសុខលោក Ali Larijani ដែលជាមន្ត្រីជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់។ ការស្លាប់របស់លោក ធ្វើឱ្យវិបត្តិភាពនយោបាយក្នុងប្រទេសអ៊ីរ៉ង់កាន់តែធ្ងន់ធ្ងរ។




នៅអ៊ីស្រាអែល ការវាយប្រហារពីអ៊ីរ៉ង់ និងសម្ព័ន្ធក្រុមកងជីវពល បន្តសកម្មភាពរហូតមានអ្នកស្លាប់ពីរនាក់នៅទីក្រុង Tel Aviv បន្ទាប់ពីរងរបួសដោយគ្រាប់បែកធ្ងន់ធ្ងរ។ ដោយឡែក នៅលីបង់ អ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដើម្បីប្រឆាំងក្រុម Hezbollah និងបញ្ជាឱ្យប្រជាពលរដ្ឋជម្លៀសចេញពីតំបន់ដែលមានគ្រោះថ្នាក់ភ្លាមៗ។
ជាមួយគ្នាននេះ Wyre Davies បានរាយការណ៍ថា អគារមួយនៅកណ្តាលទីក្រុង Beirut ដែលជាតំបន់ពាណិជ្ជកម្ម និងសណ្ឋាគារ ត្រូវបានបំផ្លាញដោយការវាយប្រហាររបស់អ៊ីស្រាអែល។ ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានប្រកាសថា “សហរដ្ឋអាមេរិកមិនត្រូវការជំនួយពីសម្ព័នមិត្តNATOក្នុងការប្រយុទ្ធលើអ៊ីរ៉ង់ទេ។
គួរបញ្ជាក់ថា ការចាកចេញរបស់លោក Ali Larijani បានធ្វើឲ្យប្រជាជនអ៊ីរ៉ង់ កាន់ទុក្ខគ្រប់ទីកន្លែង បើទោះបីជារូបលោក មិនមែនជាមេបញ្ជាការយោធា ប៉ុន្តែលោកជាអ្នកមានឥទ្ធិពលដ៏សំខាន់ក្នុងការសម្រេចចិត្តជាយុទ្ធសាស្ត្រដើម្បីប្រទេសអ៊ីរ៉ង់ទាំងមូល។ ក្នុងនាមលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ លោក Larijani បានមានសកម្មភាពសំខាន់ៗជាច្រើន ក្នុងការគ្រប់គ្រងយុទ្ធនាការសន្តិសុខ, ការទូត, និងវិធានការប្រឈមមុខជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាដើម។
ប្រភព៖ BBC















