| |

រដ្ឋមន្ត្រីអេស្ប៉ាញ តបការគំរាមកាត់ផ្ដាច់ពាណិជ្ជកម្មពីលោក Donald Trump នឹងប្រកាសថា “ទេចំពោះសង្គ្រាម”


នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez បានឆ្លើយតបយ៉ាងខ្លាំងក្លាចំពោះការគំរាមកំហែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងការកាត់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសអេស្ប៉ាញ ដោយបញ្ជាក់ជំហររដ្ឋាភិបាលរបស់លោកថា “ទេចំពោះសង្គ្រាម” និងការប្រឆាំងការបំពានច្បាប់អន្តរជាតិគ្រប់ទម្រង់។

ក្នុងសុន្ទរកថាតាមទូរទស្សន៍ផ្លូវការនាយករដ្ឋមន្ត្រីនៅទីក្រុងម៉ាឌ្រីដ កាលពីថ្ងៃពុធ លោក Sánchez បានពិភាក្សាពីស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន តំបន់ហ្គាហ្សា និងរំលឹកដល់សង្គ្រាមអ៊ីរ៉ាក់ក្នុងឆ្នាំ ២០០៣ ដោយអះអាងថា “ជំហររដ្ឋាភិបាលអេស្ប៉ាញអាចសង្ខេបបានត្រឹមពាក្យថា “ទេចំពោះសង្គ្រាម”។

គួរបញ្ជាក់ថា មួយរយៈមុនលោក Trump បានគំរាមដាក់ទណ្ឌកម្មពាណិជ្ជកម្មទាំងស្រុងលើអេស្ប៉ាញ បន្ទាប់ពីម៉ាឌ្រីដបដិសេធអនុញ្ញាតឱ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានយោធារួមនៅ Morón និង Rota សម្រាប់ពីប្រតិបត្តិការប្រឆាំងអ៊ីរ៉ង់។

ក្នុងជំនួបជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz លោក Trump បានថ្លែងថា អេស្ប៉ាញជាដៃគូ “ភ័យខ្លាច” នៅក្នុងអង្គការ NATO ពីព្រោះមិនបានបង្កើនថវិកាការពារជាតិឲ្យដល់គោលដៅ ៥% នៃGDP។ ជាមួយគ្នានោះ លោក Trump បានបន្ថែមថា សហរដ្ឋអាមេរិកអាច “កាត់ផ្តាច់ពាណិជ្ជកម្មទាំងអស់” ជាមួយអេស្ប៉ាញ ពេលណាក៏បានប្រសិនបើភាពតានតឹងបន្តកើនឡើង។

លោក Sánchez បានបញ្ជាក់ថា សំណួរមិនមែនថា តើអេស្ប៉ាញគាំទ្រអាយ៉ាតូឡាអ៊ីរ៉ង់ទេ? ប៉ុន្តែជាសំណួរថា តើប្រទេសគាំទ្រសន្តិភាព និងភាពស្របច្បាប់អន្តរជាតិដែរឬទេ? លោកបានបន្ថែមថា រដ្ឋមួយ “មិនអាចឆ្លើយតបការបំពានច្បាប់មួយ ដោយការបំពានច្បាប់មួយផ្សេងទៀតបានឡើយ”។

ដោយឡែក តាមរបាយការណ៍ប្រចាំឆ្នាំនៅក្នុងប្រទេសអេស្ប៉ាញកំពុងប្រឈមសម្ពាធ នយោបាយខ្លាំង ដោយសាររដ្ឋាភិបាលចម្រុះរបស់លោក Sánchez ប្រឈមការចោទប្រកាន់អំពើពុករលួយលើសម្ព័ន្ធមិត្តមួយចំនួន។ ទោះជាយ៉ាងណា ការស្ទង់មតិថ្មីៗបង្ហាញថា ប្រជាពលរដ្ឋអេស្ប៉ាញភាគច្រើនមានទស្សនៈអវិជ្ជមានចំពោះលោក Trump ដែលអាចធ្វើឲ្យជំហររបស់លោក Sánchez ទទួលបានការគាំទ្របន្ថែម។

បច្ចុប្បន្ន មានភាពមិនប្រាកដប្រជាថា ការ “គំរាមកំហែងរបស់សហរដ្ឋអាមេរិកនឹងបម្លែងទៅជាវិធានការសេដ្ឋកិច្ចជាក់ស្តែងឬយ៉ាងណានោះទេ” ខណៈមន្ត្រីអេស្ប៉ាញអះអាងថា ជំហររដ្ឋាភិបាល “មិនបានផ្លាស់ប្តូរសូម្បីបន្តិច” ទោះបីមានសម្ពាធពីអាមេរិកក៏ដោយ។

ប្រភព៖ BBC