|

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឲ្យ​សហព័ន្ធ​គុន​ខ្មែរ លុប​ចោល​ការ​ពិន័យ​ រយៈ​ពេល ៦ ខែ ទៅលើ​កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង សិន


នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារមួយតាមបណ្ដាញសង្គមផ្លូវការសម្ដេចផ្ទាល់ថា ទាក់ទងនឹងការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរហាមឃាត់កីឡាករ២រូបមិនឲ្យប្រកួតរយៈពេល៦ខែ ក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។

ជាមួយគ្នានេះ សម្ដេចបានសំណូមពរឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។

ដោយឡែក ការដោះស្រាយផ្សេងទៀត គួររង់ចាំឲ្យកីឡាករទាំងពីររូប និងគណប្រតិភូត្រលប់ចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា។