សមាជិកសភាបក្សប្រជាធិបតេយ្យសហរដ្ឋអាមេរិក ទាមទារឲ្យលោក Donald Trump បណ្តេញប្រធានក្រសួងសន្តិសុខមាតុភូមិ (DHS) ចេញពីតំណែងបន្ទាន់!
កាលពីថ្ងៃអង្គារ សមាជិកសភាបក្សប្រជាធិបតេយ្យបានផ្ញើសារទៅកាន់ប្រធានាធិបតី ដូណាល់ ត្រាំ ដើម្បីទាមទារឱ្យបណ្តេញលោកស្រី Kristi Noem ប្រធានក្រសួងសន្តិសុខមាតុភូមិ (DHS) ចេញពីតំណែងជាបន្ទាន់ ដោយបញ្ជាក់ថា ប្រសិនបើប្រធានាធិបតីមិនអនុវត្ត ក្រុមសភាបក្សនឹងចាប់ផ្តើមដំណើរការចោទប្រកាន់ក្នុងសភាតែម្ដង។

សម្ពាធនេះកើតឡើងបន្ទាប់ពីលោកស្រី Kristi Noem ប្រធានក្រសួងសន្តិសុខមាតុភូមិ (DHS) បាញ់សម្លាប់លោក Alex Pretti ប្រជាជនអាមេរិកម្នាក់ដែលជាជនអន្តោប្រវេសន៍ ដោយភ្នាក់ងារសហព័ន្ធនៅ Minneapolis កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។ បន្ទាប់ពីហេតុការណ៍នេះ លោកស្រី Noem បានអះអាងថា បានប្រើអាវុធក្នុងការឆ្លើយតបចំពោះ «ហិង្សា» ទោះបីយ៉ាងណា ជាវីដេអូ និងការវិភាគព័ត៌មានបានបង្ហាញថាលោកស្រីនិយាយមិនមែនជាការពិតទេ?
ជាមួយគ្នានោះ លោក Hakeem Jeffries មេដឹកនាំភាគតិចនៃសភា និងមេដឹកនាំក្រុមប្រជាធិបតេយ្យក្នុងសភាបានអះអាងថា “អំពើហិង្សាដែលក្រសួងសន្តិសុខមាតុភូមិធ្វើលើប្រជាជនអាមេរិកត្រូវតែបញ្ឈប់ភ្លាមៗ” ដោយបញ្ជាក់ថា លោកស្រី Kristi Noem គួរតែត្រូវបានបណ្តេញចេញពីតំណែង មិនដូចនេះពួកគេនឹងចាប់ផ្តើមដំណើរការចោទប្រកាន់ទៅរដ្ឋសភា។
លោក Chuck Schumer មេដឹកនាំភាគតិចនៃព្រឹទ្ធសភា បានអំពាវនាវឲ្យប្រធានាធិបតី Trump បណ្តេញលោកស្រី Noem ដោយថា៖ “Kristi Noem ជាមនុស្សកុហក និងគ្មានសមត្ថភាព”។ លោកប្រធានាធិបតី Trump ត្រូវតែបណ្តេញលោកស្រីភ្លាមៗ មុនពេលមានការប៉ះពាល់ដល់សុវត្ថិភាពប្រជាជនអាមេរិកផ្សេងទៀត។
ទោះយ៉ាងណា ប្រធានាធិបតី Trump បានបដិសេធស្នើសុំបណ្តេញលោកស្រី Noem ហើយថាលោកស្រីកំពុងធ្វើ «ការងារល្អណាស់»។ អ្នកនាំពាក្យ DHS Tricia McLaughlin បានអះអាងថា ក្រសួងអនុវត្តច្បាប់ដែលសភាអនុម័ត និងត្រូវផ្លាស់ប្តូរពួកគេទៅជាការងាររបស់សមាជិកសភាវិញ។
គួរបញ្ជាក់ថា ការសម្លាប់លោក Pretti និង Renee Nicole Good បានបង្កភាពតានតឹងខ្លាំងក្នុងចំណោមសមាជិកសភាប្រជាធិបតេយ្យ។ ពួកគេអំពាវនាវឲ្យដកចេញថវិកាសម្រាប់ DHS ពីកញ្ចប់ចំណាយ ដើម្បីជៀសវាងការបិទរដ្ឋាភិបាល និងការជំទាស់ក្នុងព្រឹទ្ធសភាម្ដងទៀត។
ជាងនេះទៅទៀត ក្រសួងសន្តិសុខសាធារណៈ (DHS) បានបើកការស៊ើបអង្កេតអំពីការអនុវត្តច្បាប់អន្តោប្រវេសន៍នៅ Minnesota ដោយបញ្ជូនភ្នាក់ងារសហព័ន្ធនានា ដោយកំណត់គោលដៅពិនិត្យបន្ថែមទៀត លើជនភៀសខ្លួនរាប់ពាន់នាក់។ ដោយឡែក មន្ត្រីរដ្ឋ Minnesota និងសមាជិកសភាប្រជាធិបតេយ្យបានថ្កោលទោសយុទ្ធសាស្ត្រនេះ និងអំពាវនាវឱ្យមានការត្រួតពិនិត្យសារជាថ្មី។
ប្រភព៖ CNBC















