ឯកឧត្តម ស សុខា ដឹកនាំកិច្ចប្រជុំតាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋទូទៅ និងអ្នកដែលទើបវិលត្រឡប់ពីប្រទេសថៃវិញ!
នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារ នៃសេចក្ដីសម្រេច
លេខ ១៣២០០ សសរ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពីការចាត់តាំងក្រុមការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រលប់ពីប្រទេសថៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។



ប្រភព៖ ឯកឧត្តម ស សុខា















