លោក Trump បានទទួលការសន្យាវិនិយោគចំនួន ៥៥០ ពាន់លានដុល្លារពីប្រទេសជប៉ុនជាថ្នូរនឹងការបន្ធូរបន្ថយពន្ធនាំចូល


នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ទីក្រុងតូក្យូនៅថ្ងៃចន្ទ ដើម្បីជួបជាមួយព្រះចៅអធិរាជជប៉ុន និងនាយករដ្ឋមន្ត្រីថ្មី អាថាកាអ៊ី តាកាអ៊ីឈី ក្នុងស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ការវិនិយោគ និងការការពារជាតិ។

ក្នុងដំណើរទស្សនកិច្ចអាស៊ីរយៈពេលពីរបីថ្ងៃនេះ លោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយប្រទេសអាស៊ីអាគ្នេយ៍ និងបានត្រួតពិនិត្យសន្ធិសញ្ញាសន្តិភាពរវាងប្រទេសថៃ និងកម្ពុជា។ កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីចិន ស៊ី ជីនពីង ត្រូវបានរំពឹងថានឹងប្រព្រឹត្តនៅប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះសង្គ្រាមពាណិជ្ជកម្ម។

លោក Trump បានទទួលការសន្យាវិនិយោគចំនួន ៥៥០ ពាន់លានដុល្លារពីប្រទេសជប៉ុនជាថ្នូរនឹងការបន្ធូរបន្ថយពន្ធនាំចូល។ ដោយឡែក លោកស្រីTakaichi សង្ឃឹមថានឹងធ្វើឱ្យលោក Trump ចាប់អារម្មណ៍បន្ថែមទៀតជាមួយនឹងការសន្យាទិញរថយន្តភីកអាប់ សណ្តែកសៀង និងឧស្ម័នរបស់សហរដ្ឋអាមេរិក។

ការស្វាគមន៍របស់លោក Trump នៅតូក្យូមានការត្រៀមការយ៉ាងតឹងរឹង ដោយមានប៉ូលីសរាប់ពាន់នាក់ និងមានអង្គភាពប្រឆាំងផងដែរ។ កិច្ចជំនួបជាមួយព្រះចៅអធិរាជ Naruhito គឺជាការជួបដំបូងរបស់ប្រធានាធិបតីអាមេរិក ចាប់តាំងពីព្រះអង្គឡើងគ្រងរាជ្យឆ្នាំ ២០១៩មកម្លេះ។

ដោយឡែកលោកស្រី Takaichi ក៏បានបញ្ជាក់ថា ការពង្រឹងសម្ព័ន្ធភាពជាមួយសហរដ្ឋអាមេរិកគឺជាអាទិភាពកំពូលមួយ ហើយលោកសស្រីនឹងពន្លឿនការចំណាយលើសន្តិសុខជាតិដល់ ២% នៃផលិតផលក្នុងស្រុក ដោយពឹងផ្អែកលើការយល់ព្រមពីសភា។

ប្រភព៖ Reuters