សហរដ្ឋអាមេរិកពិចារណាផែនការជំនួយមនុស្សធម៌ថ្មីសម្រាប់តំបន់ហ្គាហ្សា ជំនួសប្រតិបត្តិការជំនួយ GHF
ទីភ្នាក់ងារព័ត៌មានបានរាយការណ៍ថាកាលពី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានពិចារណាផែនការជំនួយមនុស្សធម៌ថ្មីសម្រាប់តំបន់ហ្គាហ្សា ដែលនឹងជំនួសប្រតិបត្តិការជំនួយមនុស្សធម៌ Gaza Humanitarian Foundation (GHF)។
តាមរយៈផែនការថ្មីនេះ នឹងបង្កើត “ខ្សែក្រវាត់មនុស្សធម៌ហ្គាហ្សា” (Gaza Humanitarian Belt) ដែលនឹងបង្កើតនូវ មជ្ឈមណ្ឌលជំនួយចំនួន ១២ ទៅ ១៦ តាមបណ្តោយព្រំដែនដែលកងកម្លាំងអ៊ីស្រាអែលបានដកខ្លួន។ មជ្ឈមណ្ឌលទាំងនេះនឹងផ្តល់ជំនួយអាហារ ទឹក វេជ្ជសម្ភារៈ និងសេវាផ្សេងៗដល់ប្រជាពលរដ្ឋនៅសងខាងនៃតំបន់ហ្គាស្សា។
តាមសំណើនេះ អង្គការសហប្រជាជាតិ និងអង្គការក៏បានផ្តល់ជំនួយក្រៅរដ្ឋាភិបាលនានា នឹងប្រើប្រាស់វេទិកាដែលដំណើរដោយមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល និងយោធា (CMCC) ដើម្បីចែកចាយជំនួយក្នុងរយៈពេល ៩០ ថ្ងៃ។ ដោយឡែកCMCC នឹងត្រួតពិនិត្យសុវត្ថិភាពនៃក្បួនរថយន្តជំនួយទាំងនោះ ដោយប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ស្កាត់ការរារាំងពីក្រុមហាម៉ាសផងដែរ។
ទោះជាយ៉ាងណា អង្គការសហប្រជាជាតិ និងក្រុមជំនួយអន្តរជាតិបានបង្ហាញការប្រុងប្រយ័ត្នក្នុងការចូលរួមផែនការនេះ ដោយសារតែវាមានសភាពស្រដៀងនឹងប្រតិបត្តិការមុន GHF ដែលត្រូវបានរិះគន់ថាគ្មានភាពអព្យាក្រឹត និងពាក់ព័ន្ធនឹងការផ្លាស់ទៅលំនៅប្រជាជន ដោយមន្ត្រីមនុស្សធម៌ជាន់ខ្ពស់ម្នាក់បានបញ្ជាក់ថា មជ្ឈមណ្ឌលជំនួយដែលបានពិចារណាថ្មីនេះគឺ “ស្រដៀងយ៉ាងខ្លាំងនឹងទីតាំង GHF ដែលគ្រប់គ្រងដោយកងកម្លាំងអ៊ីស្រាអែល”ពីមុន។
មន្ត្រីជំនួយអន្តរជាតិមួយចំនួនបាននិយាយថា សំណើនេះនៅតែជាឯកសារព័ត៌មានបឋមនៅឡើយ និងមិនមែនជាការសម្រេចចិត្តផ្លូវការនោះទេ។ ប៉ុន្តែយ៉ាងណាមិញ បើសិនត្រូវបានអនុម័ត វានឹងក្លាយជាកំណែទម្រង់ថ្មីមួយ ខុសពី GHFដែលបានព្យាយាមអនុវត្តកន្លងមក។
GHF បានផ្អាកប្រតិបត្តិការរបស់ខ្លួនជាបណ្តោះអាសន្ន បន្ទាប់ពីចែកចាយជំនួយចុងក្រោយកាលពី ១៣ ថ្ងៃមុន និងបានរុះរើមជ្ឈមណ្ឌលជំនួយមួយក្នុងចំណោមបួន។ ទោះជាយ៉ាងណា អ្នកនាំពាក្យ GHF បានបញ្ជាក់ថា ការងារនឹងអាចបន្តឡើងវិញនៅទីតាំងផ្សេងទៀតក្នុងតំបន់ហ្គាហ្សា។
ដោយឡែក អ្នកនាំពាក្យអង្គការសហប្រជាជាតិបានបញ្ជាក់ថា សម្រាប់ការសម្របសម្រួលលើកិច្ចការមនុស្សធម៌ថ្មី (OCHA) និង ការពិភាក្សានៅតែបន្ត ហើយអង្គការនៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ជំនួយដល់ប្រជាជនហ្គាហ្សាទាំងអស់ដែលកំពុងត្រូវការជំនួយបន្ទាន់។
ប្រភព៖ Reuters












