មុនក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងនៃប្រទេសជប៉ុន តើលោកស្រី Takaichi Sanae មានប្រវត្តិបែបណា?


នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោកស្រី Takaichi Sanae ដែលជាអតីតរដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ច និងជាខ្សែស្រឡាយនៃអតីតនាយករដ្ឋមន្ត្រី Abe Shinzo ត្រូវបោះឆ្នោតជ្រើសរើស ជានាយករដ្ឋមន្ត្រីស្ត្រីដំបូងក្នុងប្រវត្តិសាស្ត្រ ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីទី ១០៤ របស់ប្រទេសជប៉ុន ដែលនេះគឺជាភាពជោគជ័យក្នុងការ “បំបែកកំណត់ត្រា” ចុងក្រោយបង្អស់ក្នុងនយោបាយជប៉ុន។

ការឡើងកាន់តំណែងជាអ្នកដឹកនាំជប៉ុន របស់លោកស្រីនាពេលនេះ គឺមិនងាយស្រួលស្រួលនោះទេ។ មុននឹងកាន់តំណែងជា នាយករដ្ឋមន្រី្ត លោកស្រី Takaichi បានចូលសភាតំណាងរាស្រ្ត ជាលើកដំបូងនៅឆ្នាំ ១៩៩៣ និងបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យសេរី (LDP) នៅឆ្នាំ ១៩៩៦។ ក្នយងនោះផងដែរ លោកស្រីបានបោះបង់តំណែងនៅឆ្នាំ ២០០៣ ហើយត្រលប់មកកាន់តំណែងវិញក្នុងឆ្នាំ ២០០៥។ ការកើនឡើងក្នុងអាជីពជាអ្នកនយោបាយរបស់លោកស្រី គឺចាប់ផ្តើមរហូតមកដល់ឆ្នាំ ២០១១ នៅពេលដែលលោកស្រីបានគាំទ្រឲ្យលោក Abe ឡើងជាមេដឹកនាំ LDP ហើយបន្ទាប់មកលោកស្រីក៏ត្រូវបានជ្រើសតាំងក្នុងតំណែងសំខាន់ៗជាច្រើន។

ក្នុងនោះផងដែរ លោកស្រីបានបរាជ័យពីរលើក ក្នុងការបោះឆ្នោតសម្រាប់តំណែងប្រធានាធិបតី LDP ប៉ុន្តែចុងក្រោយ លោកស្រី ក៏បានឈ្នះក្នុងលើកទីបី ដោយនេះជាការបើកផ្លូវឲ្យលោកស្រីក្លាយជានាយករដ្ឋមន្ត្រីនាពេលបច្ចប្បន្ន។
ទោះយ៉ាងណា ការគាំទ្រលើ លោកស្រីនៅមានកម្រិត ដែលក្នុងនោះ មានតែប្រាំបួនសំឡេងគាំទ្រដោយ សភាតំណាងរាស្រ្ត និងបួនសំឡេងដោយ សភាថ្នាក់លើប៉ុណ្ណោះ។ ដោយឡែក នយោបាយសម្ព័ន្ធរដ្ឋាភិបាលរបស់ LDP-Nippon Ishin no Kai គឺមិនមានអំណាចច្រើនទេ ដូចនេះការគ្រប់គ្រងរបស់ Takaichi ត្រូវការការចរចាជាមួយគណបក្សផ្សេងទៀត ដើម្បីអនុម័តច្បាប់ និងថវិការ។

យ៉ាងណាមិញរដ្ឋាភិបាលជប៉ុន ក៏បានបញ្ជាក់ថា នយោបាយថ្មីនេះក៏អាចប្រឈមមុខ នឹង សម្ពាធសាធារណៈចំពោះបញ្ហាសេដ្ឋកិច្ច ដូចជា អតិផរណាប្រាក់ឈ្នួល និងតម្លាភាពនយោបាយជាដើម។
ទោះបីមានបញ្ហាប្រឈមជាច្រើនក៏ដោយ ក៏លោកស្រី Takaichi នៅតែជាផ្នែកសំខាន់មួយ សម្រាប់ការក្លាយជានារីដំបូងគេ ដែលបានដឹកនាំប្រទេសជប៉ុន។

ជាងនេះទៅទៀត ក្នុងសន្និសីទសារព័ត៌មានដំបូង លោកស្រីបានប្រកាសថា រដ្ឋាភិបាលថ្មីរបស់លោកស្រីគឺផ្តោតលើ “ការសម្រេចចិត្ត និងវឌ្ឍនភាព” ទោះជាយ៉ាងណា ការអនុវត្តចក្ខុវិស័យនោះនឹងតម្រូវឲ្យលោកស្រីមានការផ្លាស់ប្តូរយុទ្ធសាស្ត្រនយោបាយ និងផ្តោតលើលទ្ធផលជាក់ស្តែង ប្រសិនបើលោកស្រីអាចធ្វើបាន លោកស្រីអាចក្លាយជា “នារីខ្លាំងសម្រាប់ប្រទេសជប៉ុន” ពិតប្រាកដ។

ប្រភព៖ THE DIPLOMAT