ព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងប្រាសាទព្រះវិហារដែលកូនខ្មែរគួរចងចាំ
ដោយ៖ សន ស្រីពេជ្រ
ភ្នំពេញ៖
ចំពោះព្រឹត្តិការណ៍សំខាន់ៗរបស់ប្រាសាទព្រះវិហារមានដូចខាងក្រោម៖
- ឆ្នាំ១៩៥៤ កងទ័ព
ថៃ បាន ចូល កាន់កាប់ ប្រាសាទ ព្រះវិហារ ពោលគឺ១ឆ្នាំ បន្ទាប់ពី កម្ពុជាទទួលបាន ឯករាជ្យ ពី សាធារណរដ្ឋបារាំង។ - ថ្ងៃទី៦ តុលា
ឆ្នាំ១៩៥៩ កម្ពុជា ដាក់ពាក្យ បណ្តឹង ជាផ្លូវការ ទៅ តុលាការ អន្តរជាតិ ក្រុង ឡាអេ ប្រទេសហូឡង់។ - ថ្ងៃទី២៦ ឧសភា ឆ្នាំ
១៩៦១ តុលាការ ក្រុង ឡាអេ បានចេញ សេចក្តី សម្រេច ច្រានចោល បណ្តឹង ជំទាស់ របស់ ថៃ ហើយ ប្រកាស ថា តុលាការ មាន សមត្ថកិច្ច ពេញលេញ ក្នុងការ ជំនុំ ជម្រះ លើ បណ្តឹង របស់ កម្ពុជា។ - ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារ ត្រូវបានសាលក្រមតុលាការអន្តរជាតិ នៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារលើភាគីថៃ ដែលនេះជាការបំពេញព្រះរាជបូជ
នីយកិច្ចយ៉ាងស្វិត ស្វាញបំផុត របស់សម្តេចព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ - ឆ្នាំ ១៩៩២៖ ដោយសារខ្មែរក្រហមដណ្តើមកាន់កាប់ប្រាសាទ
ព្រះវិហារពីរដ្ឋាភិបាល ដូច្នេះក្នុងឆ្នាំដដែលនេះ ប្រាសាទព្រះវិហារត្រូវបានបិទមិនឱ្យមាន អ្នក ទេសចរចូលទស្សនា។ - ឆ្នាំ
១៩៩៨៖ ក្រោយពីរដ្ឋាភិបាលបានដណ្តើម ការគ្រប់គ្រងពីក្រុមខ្មែរក្រហម ប្រាសាទព្រះវិហារត្រូវបាន បើកឱ្យមានអ្នកទេសចរចូលទស្សនាសារជាថ្មី។ - ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១៖ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូណេស្កូ។
- ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦៖ បញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូណេស្កូ នាទីក្រុងប៉ារីស ប្រទេសបារាំង។
- ថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០០៦៖ ក្រុមបច្ចេកទេសរបស់តំណាងក្រុមប្រឹក្សាអន្តរជាតិ វាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ។
- ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧៖ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS (The International Council on Monuments and Sites)។
- ថ្ងៃទី២៣ ខែមិថុនា-ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០០៧៖ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅហ្គ្រីសឆឺច(Christchurch) ប្រទេសណូវែលហ្សេឡង់។
- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨៖ ប្រាសាទព្រះវិហារ ត្រូវបានអង្គការវប្បធម៌ពិភពលោក យូណេស្កូ សម្រេចជាឯកច្ឆន្ទ ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅទីក្រុងកេប៊ិច ប្រទេសកាណាដា។
- ១សប្តាហ៍
ក្រោយ មក គឺនៅ ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០០៨ កងទ័ព ថៃ បានចូល មក ឈ្លានពាន ប្រាសាទ ព្រះវិហារ សារជា ថ្មី ដែល បណ្តាល ឱ្យមានការ ផ្ទុះ អាវុធ រវាង កងទ័ព ទាំង២ ជា បន្ត បន្ទាប់។ - ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០៖ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិនាក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិក ដើម្បីសូមអន្តរាគមន៍ពីអង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ថៃបានបង្កើតផែនទីជាឯកតោភាគីមានទំហំ ៤,៦គីឡូម៉ែត្រការ៉េ ជាប់នឹងប្រាសាទព្រះវិហារថាជារបស់ខ្លួន ផែនទីនេះខុសបញ្ច្រាសទាំងស្រុងពីសាលក្រមតុលាការអន្តរជាតិដែលមានន័យថា ប្រាសាទព្រះវិហារស្ថិតលើទឹកដីខ្មែរ និងដែនអធិបតេយ្យភាពរបស់កម្ពុជា។
- ចុងឆ្នាំ ២០១២ រាជ
រដ្ឋាភិបាល កម្ពុជា បាន ដាក់ពាក្យ ស្នើសុំ ឱ្យ តុលាការ យុត្តិធម៌ អន្តរជាតិ ក្រុង ឡាអេ បកស្រាយ សាលដីកា ឆ្នាំ១៩៦២ ឡើងវិញ។ - ថ្ងៃទី១១ វិច្ឆិកា ២០១៣ តុលាការ
នោះ បាន បើក សវនាការ ជា សាធារណៈ ដោយ ប្រកាស សេចក្តី សម្រេច ឱ្យ កម្ពុជា ឈ្នះក្តី និងបាន បង្គាប់ ឱ្យ ភាគីថៃ ដកទ័ព ចេញពី ព្រំដែន ជម្លោះ នៅត្រង់ តំបន់ ជុំវិញ ប្រាសាទ ព្រះវិហារ។
យ៉ាងណាមិញ ព្រឹត្តិការណ៍រៀបរាប់ខាងលើ គ្រាន់តែជាព្រឹត្តិការណ៍សង្ខេបប៉ុណ្ណោះដែលពួកយើងបានសិក្សាស្រាវជ្រាវទាំងនៅលើប្រភពជាតិ និងអន្តរជាតិ។ ប្រិយមិត្តអាចចូលទៅអានខ្លឹមសារលម្អិតបន្ថែមនៃសាលដីកាបកប្រែផ្លូវការ តាមរយៈតំណភ្ជាប់នេះ។
គួររំឭកផងដែរថា ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងពីអតីកាលមានទីតាំងក្នុងភូមិគ១ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ដូច្នេះក្នុងនាមយើងជាប្រជាពលរដ្ឋ កុលបុត្ត កុលធីតាខ្មែរគ្រប់រូប ចាំបាច់ត្រូវតែថែរក្សា ការពារនូវសម្បត្តិវប្បធម៌ដ៏អច្ឆរិយមួយនេះ ទុកជាកេរតំណែលជាដរាបរៀងទៅ។ ការសិក្សាអំពីប្រវត្តិរបស់ខ្លួន ក៏ដូចជា ភាពលេចធ្លោរបស់ប្រាសាទព្រះវិហារឱ្យបានច្បាស់ ជាចំណុចមួយដ៏សំខាន់ និងពុំគួររំលង ដើម្បីចូលរួមលើកតម្កើង និងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិឱ្យជាតិសាសន៍ដទៃបានដឹងពីភាពអស្ចារ្យរបស់ប្រាសាទព្រះវិហារយើង និងមរតកខ្មែរជាច្រើនទៀត។ ប្រាសាទព្រះវិហារ មិនត្រឹមតែផ្ដល់មោទកភាពដល់ប្រទេសកម្ពុជាប៉ុណ្ណោះនោះទេ ថែមទាំងបានផ្ដល់នូវផលប្រយោជន៍មួយចំណែកធំដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការទស្សនាពីភ្ញៀវជាតិ និងជនបរទេស មកកាន់ប្រាសាទនេះផងដែរ៕
កែសម្រួលដោយ៖ BRANDMEDIA