| |

យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទបំភ្លឺថា សកម្មភាពនៃការឈូសឆាយរបស់ថៃនាពេលថ្មីៗនេះ គឺនៅក្នុងផ្នែកនៃដីថៃ មិនមែននៅលើទឹកដីខ្មែរដូចការចុះផ្សាយឡើយ


យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថាមានការផ្សព្វផ្សាយ ព័ត៌មាននិងបណ្តាញសង្គមមួយចំនួនដែលផ្សាយថា ថៃបានឈូសឆាយផ្លូវរំលោភចូលដីខ្មែរ នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មិនមែនជាការពិតទេ។ សកម្មភាពនៃការឈូស ឆាយនេះគឺនៅក្នុងផ្នែកនៃដីថៃ។ ដោយឡែកកងកម្លាំងកម្ពុជាដែលកំពុងឈរជើងនៅតំបន់នេះ កំពុងការពារ យ៉ាងម៉ឺងម៉ាត់នូវបូរណភាពទឹកដីកម្ពុជា។

តាមរយៈនេះ យោធភូមិភាគទី៥ បានគូសបញ្ជាក់ថា ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែ

នគឺជា សមត្ថកិច្ចរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ហើយការ អះអាងអំពីសមត្ថកិច្ចនេះ ក៏បានបញ្ជាក់បន្ថែមផងដែរនៅក្នុងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

ដោយឡែកយោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថាកម្ពុជា និងថៃមាន មូលដ្ឋានគ្រប់គ្រាន់និងច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ យន្តការស្ថាប័ន និងវិធានការបច្ចេកទេស សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ជាពិសេសផែនទីមាត្រដ្ឋាន ១/២០០.០០០
យោងតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ ព្រមទាំងមានការបោះបង្គោល ជាមួយគ្នាចំនួន ៧៤ បង្គោល ហើយភាគីទាំងពីរកម្ពុជា-ថៃ បានទទួលស្គាល់ និងបញ្ញាក់ឡើង វិញនៅក្នុងអនុស្សរណៈនៃការយោគយល់ឆ្នាំ ២០០០ (MoU2ooo)។

ជាងនេះទៅទៀត យោធភូមិភាគទី៥ នៃកងយោធពលខេមរភូមិន្ទ ក៏បានបន្ថែមផងដែរពី គោលជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាឱ្យបានជាដាច់ខាតនិងបានប្រកាសគាំទ្រការដោះស្រាយបញ្ហាព្រំដែនតាមមធ្យោបាយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រភព៖ ក្រសួងការពារជាតិ