ស្វែងយល់ពីតម្បាញសូត្របែបបុរាណនៅកម្ពុជា


ដោយ៖ ផាត់ គឹមឆែ

កម្ពុជាដែនដីសុវណ្ណភូមិ និងដ៏អច្ឆរិយៈ បានទាក់ទាញភ្ញៀវទេសចរជុំវិញពិភពលោក ឲ្យមកទស្សនាកំសាន្ត ដោយមិនត្រឹមតែ ប្រាសាទបុរាណ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងភូមិបុរាណផងដែរ។ នោះហើយជាមូលហេតុមួយដែលរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តនិងផ្តល់ផែនការសម្រាប់ការអភិរក្សនិងការអភិវឌ្ឍនៃសោភ័ណភាពវប្បធម៌នេះ។

 ការត្បាញសូត្រត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជានៅសតវត្សរ៍ទី ១៣ ហើយត្រូវបានអភិវឌ្ឍភាគច្រើននៅតាមបណ្តោយដងទន្លេមេគង្គ។  សិប្បកម្មតម្បាញនេះបានអភិវឌ្ឍយ៉ាងខ្លាំងនៅទសវត្សឆ្នាំ ១៩៦០ ប៉ុន្តែក្រោយមកវិញ ក៏មានការថមថយចុះយ៉ាងឆាប់រហ័សដោយសារឥទ្ធិពលនៃសង្គ្រាម។ បន្ទាប់ពីប្រទេសកម្ពុជានៃយើង ត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ ១៩៧៩ ដល់ដើមទសវត្សឆ្នាំ ១៩៩០ ការត្បាញសូត្រ ត្រូវបានស្តារនិងអភិវឌ្ឍន៍ថ្មីរហូតមកដល់សព្វថ្ងៃ។ ផលិតផលសូត្រទាំងនេះ ត្បាញនៅតាមភូមិសិប្បកម្មបុរាណនឹងត្រូវបានប្រើដើម្បីដេរសារ៉ុង សម្លៀកបំពាក់ប្រពៃណីនិងក្រមា របស់ស្រី្តខ្មែរ។  ពណ៌នៃក្រណាត់សូត្រនាំមកនូវលក្ខណៈសុខដុមរមនា និងស្រស់ថ្លាដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិតែមួយគត់របស់ប្រជាជននៅក្នុងប្រទេសកម្ពុជា។

នៅរាជធានីភ្នំពេញមានហាងជាច្រើនដែលទិញសូត្រគ្រប់ប្រភេទនៅលើទឹកដីនៃប្រទេសកម្ពុជាដូចជាកំពង់ធំ កំពង់ចាម កំពង់ស្ពឺ និងសៀមរាប ជាដើម។ ទោះយ៉ាងណាយោងទៅលើសូត្រកម្ពុជាអ្នកទេសចរមិនអាចខកខាននិយាយពីសូត្រខេត្តតាកែវ ដែលផលិតប្រភេទសូត្រមានគុណភាពខ្ពស់និងមានលំនាំប្លែកៗនិងទំនើប។ សូត្រតាកែវតែងតែជាជំរើសសំណព្វចិត្តរបស់ភ្ញៀវទេសចរដែលចូលចិត្តប្រើសូត្រដែលមានលក្ខណៈពិសេសរបស់ជាតិនៃប្រទេសនេះ។

 ការត្បាញសូត្រនៅតាកែវមានការរីកចម្រើនខ្លាំងនៅទសវត្សឆ្នាំ ១៩៩០ និងដើមទសវត្សឆ្នាំ ២០០០ ។ នៅពេលនោះខេត្តតាកែវទាំងមូលមាន កីតម្បាញប្រមាណជិត ៥០០០០។ ក្រុមគ្រួសាររបស់អ្នកស្រីគង់សុខខុន នៅស្រុកព្រៃកប្បាសខេត្តតាកែវបានបន្តការត្បាញសូត្រពីជំនាន់មួយទៅជំនាន់មួយ។

បច្ចុប្បន្នមាន កីតម្បាញប្រហែល ១០០០០ នៅខេត្តតាកែវដែលស្មើនឹងមួយភាគប្រាំ(១/៥) បើប្រៀបធៀបនឹងឆ្នាំ ២០០០ ។ ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរណ៍កម្ពុជាដែលកំពុងកើនឡើងរដ្ឋាភិបាល   កម្ពុជាបានគ្រោងនឹងអភិរក្សនិងអភិវឌ្ឍភូមិបុរាណដើម្បីបម្រើភ្ញៀវទេសចរ។

SentoSaSilk គឺជាកន្លែងទិញសូត្រធំបំផុតនៅភ្នំពេញ។ បើតាមលោកស្រី សេងតក្កនារី នាយកក្រុមហ៊ុន SentoSaSilk «គុណភាពសូត្រនៅកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះគឺល្អប្រសើរជាងកាលពីមុនដែលរួមទាំងក្បាច់ស្អាតៗ ពិសេសសូត្រតាកែវ។ លោកស្រីក៏បានបន្ថែមទៀតថា “សូត្រតាកែវមានច្រើនប្រភេទដូចជានៅ ភ្នំជីសូរ គិរីរម្យ ស្រុកព្រៃកប្បាស ជាដើម។ ប្រជាជនក្នុងតំបន់អាចត្បាញសូត្រជាមួយម៉ូតដ៏ស្រស់ស្អាតដូចជា បន្ទាយស្រី, បុប្ផាអង្គរ, ក្តាម, ស្រូវទុំ និងវាលស្រែ។ ល។»

សូត្រខ្មែរបច្ចុប្បន្នមានសភាពទន់អាចលាងសំអាតដូចក្រណាត់ផ្សេងទៀតនិងមិនរសាយ។ រចនាបថ មានទាំងបែបបុរាណនិងបែបទំនើប ដូច្នេះគេអាចប្រើសម្រាប់ដេរសំលៀកបំពាក់ធម្មតាបាន។ សព្វថ្ងៃផលិតផលសូត្ររបស់ប្រទេសកម្ពុជាត្រូវបានប្រើមិនត្រឹមតែដើម្បីធ្វើកន្សែង សារ៉ុង សម្លៀកបំពាក់ប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដេរសំលៀកបំពាក់សម័យទំនើប បង្កើតអត្តសញ្ញាណផ្ទាល់ខ្លួននៃ ទីក្រុងប្រវត្តិសាស្ត្រផងដែរ។

ប្រភព៖ AloTrip