ប្រយោគទាំង២០ឃ្លារបស់សម្ដេចសង្ឃដាឡៃឡាម៉ាដែលគួរចងចាំ


ដោយ៖ សន ស្រីពេជ្រ

សម្តេចសង្ឃដាឡៃឡាម៉ា គឺជាមេដឹកនាំនយោបាយ  នៃខេត្តទីបេ របស់ប្រទេសចិនអស់រយៈពេលជាច្រើនទសវត្ស។ បន្ថែមពីនេះទៀតសម្ដេចសង្ឃដាឡៃឡាម៉ា ជាអ្នកសាងសង់ស្ពានអ្នកស្វែងរកសន្តិភាព និងជាអ្នកធ្វើយុទ្ធនាការ​ ដើម្បីឯករាជ្យទីបេ។ ក្រោយមកបានធ្វើឱ្យគាត់ក្លាយជាមេដឹកនាំសីលធម៌ដ៏អស្ចារ្យម្នាក់ ព្រមទាំងមានអ្នកគាំទ្ររាប់ពាន់នាក់ នៅជុំវិញពិភពលោក។ តួយ៉ាងសម្តេចសង្ឃដាឡៃឡាម៉ា បានលះបង់ជីវិតរបស់គាត់ ដើម្បីស្វែងរកបុព្វហេតុមនុស្សធម៌  បរិស្ថានសន្តិភាពពិភពលោក ការសន្ទនារវាងសាសនា និងប្រជាជនគ្រប់តំបន់។ ក្រៅពីនេះគាត់បានសរសេរសៀវភៅលក់ដាច់បំផុត និងបំផុសគំនិតជាច្រើន ថែមទាំងជាអ្នកទទួលកិត្តិយសរាប់មិនអស់មកពីទូទាំងពិភពលោក រួមទាំងរង្វាន់ណូបែលសន្តិភាព ដែលគាត់បានទទួលរង្វាន់នៅឆ្នាំ១៩៨៩ ។

រូបភាព៖ christopher – Flickr: dalailama1_20121014_4639, CC BY 2.0

ខាងក្រោមនេះជាសម្រង់សម្ដីរបស់ សម្ដេចសង្ឃដាឡៃឡាម៉ា ដែលគួរចងចាំក្នុងជីវិត៖

1/. ភាពស្ងប់ស្ងាត់ពេលខ្លះ គឺជាចម្លើយដ៏ល្អបំផុត។ 

Silent is sometimes the best answer.

2/. កុំបណ្តោយឱ្យអាកប្បកិរិយារបស់អ្នកដទៃ បំផ្លាញសេក្តីសុខផ្លូវចិត្តរបស់អ្នក។

Do not let the behavior of others destroy your inner peace.

3/. ឈ្នះខ្លួនឯងម្នាក់ ស្នើនឹងឈ្នះសត្រូវរាប់ពាន់នាក់ក្នុងសមរភូមិ។

To conquer oneself is a greater victory than to conquer thousands in a battle.

4/. សាសនារបស់ខ្ញុំគឺ សាមញ្ញណាស់។ សាសនារបស់ខ្ញុំ គឺសប្បុរស។ 

My religion is very simple. My religion is kindness.

5/. ខ្ញុំកម្ចាត់សត្រូវរបស់ខ្ញុំ នៅពេលដែលខ្ញុំធ្វើឱ្យពួកគេក្លាយជាមិត្តរបស់ខ្ញុំ។ 

I defeat my enemies when i make them my friends.

6/. មិនថាអ្នកមានចំណេះដឹង ឬមានទ្រព្យស្តុកស្តម្ភយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមិនមានសន្តិភាពផ្លូវចិត្តអ្នកនឹងមិនសប្បាយចិត្តទេ។ 

No matter how educated or wealthy you are if you don’t have peace of mind, you won’t be happy.

7/. ការផ្លាស់ប្តូរដ៏ពិតប្រាកដនៅក្នុងពិភពលោក គឺការផ្លាស់ប្តូរចិត្ត។

Real change in the world will only come from a change of heart.

8/. កំហឹង និងការស្អប់ គឺជាសញ្ញានៃភាពទន់ខ្សោយ រីឯការអាណិតអាសូរ គឺជាសញ្ញាប្រាកដនៃកម្លាំង។ 

Anger and hatred are signs of weakness, while compassion is a sure sign of strength.

9/. ក្នុងនាមជាបុគ្គលម្នាក់ យើងអាចមានឥទ្ធិពលលើគ្រួសាររបស់យើង។ គ្រួសាររបស់យើងអាចមានឥទ្ធិពលលើសហគមន៍របស់យើង ហើយសហគមន៍របស់យើង អាចមានឥទ្ធិពលលើប្រជាជាតិរបស់យើង។ 

As individuals we can influence our own families. Our families can influence our communities and our communities can influence our nations.

10/. ស្នេហា នាំឱ្យខ្វះការវិនិច្ឆ័យ។

Love is the absence of judgment.

11/. គំនិតវិជ្ជមានតូចមួយនៅពេលព្រឹក អាចធ្វើឱ្យមួយថ្ងៃពេញរបស់អ្នកផ្លាស់ប្តូរបាន។

Just a small positive thought in the morning can change your whole day.

12/. ចិត្តដែលមានវិន័យរមែងនាំទៅរកសេចក្តីសុខ ហើយចិត្តដែលមិនមានវិន័យ រមែងនាំទៅរកសេចក្តីទុក្ខ។ 

A disciplined mind leads to happiness, and an undisciplined mind leads to suffering.

13/. បើកដៃរបស់អ្នកដើម្បីផ្លាស់ប្តូរ ប៉ុន្តែកុំឱ្យតម្លៃរបស់អ្នកបាត់បង់។

Open your arms to change but don’t let go of your values.

14/. សូមញញឹម ប្រសិនបើអ្នកចង់បានស្នាមញញឹមផ្សេងទៀតនៅពីមុខអ្នក។

Smile if you want a smile from another face.

15/. កុំបោះបង់ឱ្យសោះ។ មិនថាមានអ្វីកើតឡើងក៏ដោយ។ កុំបោះបង់/កុំចុះចាញ់។

Never give up. No matter what is going on. Never give up.

16/. សូមចេះអាណិតអាសូរដល់មិត្តភក្តិ និងមនុស្សគ្រប់គ្នា។

Be Compassionate, not just to your friends but to everyone.

17/. ប្រសិនបើអ្នកគិតថាអ្នកតូចពេកក្នុងការចាប់ផ្ដើមអ្វីមួយថ្មី សូមសាកល្បងទៅដេកជាមួយមូស។

If you think you are too small to make a difference, try sleeping with a mosquito.

18/. យើងត្រូវតែទទួលស្គាល់ថាទុក្ខលំបាករបស់មនុស្សម្នាក់ ឬប្រជាជាតិមួយ គឺជាទុក្ខលំបាករបស់មនុស្សជាតិទាំងមូល។

We must recognize that the suffering of one person or one nation is the suffering of humanity.

19/. ទីបំផុតមនុស្សជាតិ គឺជាមនុស្សតែមួយ ហើយភពតូចនេះ គឺជាផ្ទះតែមួយគត់របស់យើង។ ប្រសិនបើយើងការពារផ្ទះរបស់យើងនោះ បើយើងការពារផ្ទះរបស់យើង នោះយើងម្នាក់ៗនឹងត្រូវទទួលបាននូវអារម្មណ៍ដ៏រស់រវើកក្នុងពិភពលោកមួយដែលគិតពីប្រយោជន៍រួម។

Ultimately, humanity is one and this small planet is our only home. If we are to protect this home of ours, each of us needs to experience a vivid sense of universal altruism.

20/. សុភមង្គលរបស់បុគ្គលម្នាក់ អាចចូលរួមចំណែកយ៉ាងជ្រាលជ្រៅ និងមានប្រសិទ្ធិភាពក្នុងការធ្វើអោយប្រសើរឡើងនូវសហគមន៍មនុស្សទាំងមូលរបស់យើង។

Individual happiness can contribute in a profound and effective way to the overall improvement of our entire human community.

រូបភាព៖ dalailama.com

ខាងលើនេះជាប្រយោគដ៏មានតម្លៃសម្រាប់មនុស្សជាតិគ្រប់រូប គ្រប់វ័យសម្រាប់យកទៅអនុវត្តន៍ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ជាពិសេសក្នុងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត យើងសង្ឃឹមថាអ្នកនឹងទទួលបាននូវពុទ្ធិ ក៏ដូចជាការលើកទឹកចិត្ត តាមរយៈសម្រង់សម្ដីទាំងនេះ។ ដោយឡែក ដ្បិតថាទស្សនៈរបស់មនុស្សម្នាក់ៗខុសៗគ្នា ប៉ុន្តែលោកអ្នកអាច ដកស្រង់យកចំណុចណាដែលអ្នកពេញចិត្ត រួចយកទៅអនុវត្តបាន។ តួយ៉ាងអ្វីដែលកាន់តែអស្ចារ្យនោះការដកស្រង់ពាក្យសម្ដីរបស់ សម្តេចសង្ឃដាឡៃឡាម៉ា ត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ហើយក៏មានអ្នកអនុវត្តជាច្រើនផងដែរ៕

កែសម្រួលដោយ៖ BRANDMEDIA