រញ្ជួយដីកម្រិត ៦.៩ វាយប្រហារកោះ Cebu ប្រទេសហ្វីលីពីន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦ នាក់ និងបណ្តាលឲ្យអគារខូចខាតធ្ងន់ធ្ងរ


នៅព្រឹកថ្ងៃពុធនេះ អាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា មានមនុស្សយ៉ាងហោចណាស់ ២៦ នាក់ស្លាប់ និង ១៤៧ នាក់រងរបួស បន្ទាប់ពីមានរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ វាយប្រហារនៅភាគកណ្តាលប្រទេសហ្វីលីពីន។ ការរញ្ជួយនេះបានកើតឡើងនៅម៉ោង ៩ និង ៥៩ នាទីយប់ថ្ងៃអង្គារ ក្បែរទីក្រុង Bogo កោះ Cebu។ ដោយអគារជាច្រើន រួមទាំងសាលារៀន ភោជនីយដ្ឋាន និងអគារពាណិជ្ជកម្មខ្លះត្រូវបានខូចខាត ឬដួលរលំ ខណៈដែលក្រុមជួយសង្គ្រោះកំពុងស្វែងរកអ្នករស់នៅក្រោមសំណល់។

ស្ថានភាពកាន់តែធ្ងន់ធ្ងរ ដោយសារតែការខូចខាតដល់២២ អគារ និងការដាច់ភ្លើងទូទាំងកោះ Cebu។ ទោះបីជាថាមពលត្រូវបានស្តារឡើងវិញនៅពាក់កណ្តាលអធ្រាត្រ ក៏ការព្យាយាមជួយសង្គ្រោះពេញមួយយប់ត្រូវបានរារាំងដោយភាពងងឹត និងរញ្ជួយដីបន្តបន្ទាប់។ វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីនបានរាយការណ៍ថា មានរញ្ជួយដីបន្តៗចំនួន ៣៧៩ លើកបន្ទាប់ពីគ្រោះធំ។

ចំពោះសាក្សីជាច្រើន បានពិពណ៌នាអំពីភាពភ័យស្លន់ស្លោក្នុងពេលរញ្ជួយដីផងដែរ។ នៅកោះ Bantayan ព្រះវិហារចាស់ត្រូវបានប៉ះពាល់យ៉ាងខ្លាំង ខណៈដែលអ្នកស្រុកជាច្រើនរត់ចេញពីផ្ទះ និងមនុស្សខ្លះបានលាក់ខ្លួននៅក្រោមតុ ដើម្បីការពារខ្លួន។ ការរញ្ជួយបានបង្កអារម្មណ៍ដូចជាទាំងអស់គ្នាកំពុងដួល និងបណ្តាលឲ្យមនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើល និងភ័យខ្លាច។

ដោយឡែកអភិបាលខេត្ត Cebu ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋរក្សាសភាពស្ងប់ស្ងាត់ និងផ្លាស់ទីទៅតំបន់សុវត្ថិភាព ជៀសវាងអគារដែលអាចដួលរលំបន្តទៀត។ ទោះបីជាមិនមានការព្រមានពីរលកយក្ស ថាមិនមានគ្រោះស៊ូណាមិ ក៏ដោយ ប្រទេសហ្វីលីពីននៅតែជាតំបន់ប្រថុយប្រថានខ្លាំង ព្រោះស្ថិតនៅលើ “Ring of Fire” ដែលជាតំបន់មានសកម្មភាពរញ្ជួយដីញឹកញាប់។

ប្រភព៖ MSN